ពិតជាបុិនប្រសប់មែន! ទិញរថយន្តចាស់តម្លៃ ២០០០ដុល្លា យកមកកែច្នៃបានជារថយន្តទំនើបដើម្បីដឹកកូនក្រមុំនៅថ្ងៃរៀបការ

បរទេស៖ ចំណាយពេលជិត ២ ខែដើម្បីផលិតរថយន្តស៊េរីទំនើបមួយគ្រឿងជាមួយនឹងបងប្អូនពីរនាក់ នៅឃុំភុកដុង ស្រុក ហួងខេខេត្តហាទីញ ប្រទេសវៀតណាម។ ពួកគេទាំងពីរនាក់ បានផលិតនូវរថយន្តដែលអាចបំលែងបានជាមួយនឹងការរចនាប្លែកនិងត្រូវបានផលិតចេញពីឡានចាស់មួយគ្រឿងដែលមានលក្ខណៈទ្រុឌទ្រោមទៅហើយ គឺរថយន្តម៉ាក Daewoo ផលិតនៅឆ្នាំ១៩៩៨ ។

គួរបញ្ជាក់អោយដឹងថា បងប្អូនពីរនាក់គឺម្នាក់ជាបងប្រុសឈ្មោះ វ៉ាន់វ៉ាន់ទុងកើតនៅឆ្នាំ១៩៩៣ និងប្អូនប្រុសកើតនៅឆ្នាំ១៩៩៨ ឈ្មោះ វ៉ាន់វ៉ាន់កៀន។ ដោយសារអាយុដូចគ្នានឹងរថយន្តចាស់នេះ ពួកគេបានសម្រេចចិត្តកែច្នៃរថយន្តចាស់នេះអោយទៅជារថយន្តទំនើប។

និយាយអំពីគំនិតនៃការបង្កើតរថយន្តប្លែកនេះលោក Kien ត្រូវជាប្អូនប្រុសបាននិយាយថាបងរបស់គេ ជិតរៀបអាពាហ៍ពិពាហ៍ហើយគាត់ចង់បើកឡានខ្លួនឯងដើម្បីមកទទួលកូនក្រមុំ។ គាត់បានសម្រេចចិត្តប្រឹងប្រែងជួយបងរបស់ខ្លួនដើម្បីបំពេញបំណងរបស់គាត់មុនពេលថ្ងៃរៀបការ។

គេទាំងពីរបានទិញរថយន្តចាស់ម៉ាក Daewoo នេះក្នុងតម្លៃ ៥០លានដុង(២០០០ដុល្លា) បន្ទាប់មកពួកគេបានដោះកៅអី ពូក និងគ្រឿងផ្នែកខាងក្នុងដែលចាស់ៗចោលអស់ ហើយធ្វើការសំអាតអោយស្អាត។

ក្រោយកែហើយ រូបរាង ក្បាល និងកន្ទុយមើលទៅដូចជាឡានទំនើបក្នុងរឿងហូលីវូដ Batman។ ម៉ូដែលនេះក៏ត្រូវបានបំពាក់ដោយអំពូល LED តូចៗមួយឈុតដែលអាចប្តូរពណ៌បាន។ នៅពីលើចង្កៀងមុខ គឺជាបន្ទះ LED ដែលរត់ចុះឡើងៗគួរអោយទាក់ទាញពេលបើកនៅពេលថ្ងៃ។

ទោះយ៉ាងណាបងប្អូនប្រុសទាំងពីរឈ្មោះទ្រុង និងគៀននៅតែមិនទាន់ពេញចិត្តនឹងរូបរាងរបស់ម៉ូឌែលនេះទាំងស្រុងទេ ប៉ុន្តែពួកគាត់សង្ឃឹមថា គាត់នឹងកែច្នៃអោយល្អជាងនេះនៅពេលក្រោយ។

យុវជនជាច្រើនបានមកផ្ទះរបស់ពួកគេដើម្បីមើលមកឡានកែច្នៃភ្លែកភ្នែកមួយនេះ។ ពួកម៉ាកគេជាច្រើននាក់បានឡើងជិះសាកល្បង ហើយសរសើរមិនដាច់ពីមាត់ពីគំនិតកែច្នៃដ៏បុិនប្រសប់មួយនេះ៕ ប្រភព៖ congdongvietnam247.com

Leave a Reply