អ្នកគាំទ្រ​ សរសើរ​សំណាង ពេជ្រ សូលី​កា មាន​បុរស​ពិត​ដើរចូល​ក្នុង​ជីវិត​ដ៏​ខ្មៅ​ងងឹត

ភ្នំពេញ ​៖​ ក្រោយពី​ស្វាមី​តារា​ចម្រៀង​ពេជ្រ សូលី​កា បាន​បង្ហោះ​វីដេអូ ក្រោយ​កូន​ខ្លួន​សម្រាល​បាន​៧២​ម៉ោង កាលពី​ម្សិលមិញ​នោះ ស្រាប់តែ​អ្នកគាំទ្រ​ម្នាក់ បាន​សរសើរ​ពី​សំណាង​នាង​ថា « សម្រាប់​ប្អូន​solyka​គឺ​សំណាង ត្រង់​មាន​បុរស​ពិត​ដើរចូល​ក្នុង​ជីវិត​ដ៏​ខ្មៅ​ងងឹត»។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Ah Bing Bing» បាន​បញ្ចេញមតិ​នៅ​ថ្ងៃទី​២០ ខែឧសភា ដូច្នេះ​ថា បុរស​ដ៏​មហិមា​គឺជា​បុរស ដែល​អាច​ទទួល​ទាំង​រឿង​ជូរចត់​គ្រប់យ៉ាង​របស់​យើង ដែល​កើតឡើង​ពី​អតីតកាល​គេ​ជា​អាវក្រោះ ​ដែល​ការពារ​យើង​គ្រប់​វិនាទី។


ប្រភព​បន្តថា បងប្អូន​ជឿ​ខ្ញុំ​ទៅ​ដាច់ខាត​គ្មាន​រណា​ម្នាក់​ចង់​ឲ្យ​ជីវិត​ខ្លួនឯង​សៅម៉ង​ខូចខាត​ឡើយ មាន​ពេល​មួយ យើង​ខ្លួនឯង​មិនអាច គ្រប់​គ្រង់​ខ្លួនឯង បាន​ផង​ បាន​ពេលនោះ​ហើយ​អ្វីៗ​គឺ​វា​ហួស​អស់ហើយ សម្រាប់​ប្អូន​solyka​គឺ​សំណាង ត្រង់​មាន​បុរស​ពិត​ដើរចូល​ក្នុង​ជីវិត​ដ៏​ខ្មៅ​ងងឹត របស់​នាង​នាំមក​នូវ​ពន្លឺ​ថ្មី ឲ្យ​តម្លៃ​ស្រី សូម​អ្នក​ឲ្យ​តម្លៃ​ស្វាមី​ល្អ​ដោយ​ក្តី​គោរព អស់ពីដួងចិត្ត​ផង ភរិយា ត្រូវ​ក្ដោប​សុភមង្គល​ខ្លួន​ឯង​ឲ្យ​ជាប់​ក្នុង​ដៃ​អ្នក​ដទៃ​ក៏​មិន​ហ៊ាន​មើលងាយ​យើង​ដែរ។


កាលពី​ម្សិលមិញ ប្ដី​តារាចម្រៀង​ពេជ្រ សូលី​កា បាន​បង្ហោះ​វីដេអូ​ក្រោយ​កូន​ខ្លួន​សម្រាល​បាន​៧២​ម៉ោង ភ្ជាប់​ជាមួយ​ការ​សរសេរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា ​ទើបតែ​ជាង​៧២​ម៉ោង​ប៉ុណ្ណោះ​ចាប់តាំងពី Aari កើតមក​។ ខ្ញុំ​មិនដែល​នឹក​ស្រមៃ​ថា ក្លាយជា​ឪពុក​បែបណា​ទេ​។


ដើម្បី​នាំ​ជីវិត​ថ្មី​ចូលមកក្នុង​ពិភពលោក​នេះ ដើម្បី​ថែរក្សា​ជីវិត​ដ៏​លំបាក​និង​មានតម្លៃ​, ខ្ញុំ​សូម​សម្តែង​ការដឹងគុណ ជូន​ចំពោះ​មិត្ត​ល្អ ដៃគូ​អាជីវកម្ម​និង​ភរិយា​ខ្ញុំ​។ ជា​រៀង​រហូតមក ខ្ញុំ​មិនអាច​រង់ចាំ​បានទេ​ក្នុងការ​ចំណាយពេល​ជាមួយ​អ្នក​និង​កូនៗ​របស់​យើង។


គួរ​បញ្ជាក់ថា តារាចម្រៀង​ស្រស់ស្អាត​អ្នកនាង ពេជ្រ សូលី​កា បានសម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​លោក គឹម​ហាន អាយុ​២៦ ឆ្នាំ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ដោយ​ធ្វើឡើង​យ៉ាង​​​អធិកអធម មានការ​ចូលរួម​ពី​ចាស់ទុំ​ទាំងសងខាង រួមជាមួយ​ការធ្វើ​ដេ​ក័​រ​កន្លែង​រៀបចំ​ពិធី​យ៉ាង​ស្រស់ស្អាត​ផងដែរ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply