ទីបំផុតកម្ពុជាអនុញ្ញាតឱ្យជនបរទេសពីប្រទេសហាមឃាត់ទាំង៦អាចចូលមកកាន់ប្រទេសវិញហើយ

ភ្នំពេញ៖ កាលពីមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជាផ្លូវការ នៃគណកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សុំធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា ដោយអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជា ឡើងវិញ។

ក្នុងនោះដែរ ការសម្រេចនេះ យោងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ជនបរទេស ទាំង៦ប្រទេសនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ។

ចង់ជ្រាបច្បាស់ ទស្សនាខាងក្រោម៖

Leave a Reply