បើមិនជួយ គាំទ្រ និងបាត់បង់ហើយ ! អ្នកជិតខាងយើងគេជិតខ្លាចជាម្ចាស់នៃវប្បធម៍មួយនេះហើយ គេខិតខំប្រឹងប្រែងណាស់ដើម្បីបង្អួតបរទេសថាគេជាម្ចាស់…

ជាការពិតណាស់ ​ខ្មែរយើងមានស្នាដៃក្បាច់ចម្លាក់យ៉ាងល្អប្រណីតជាច្រើនប្រភេទប្រកបដោយសា្នដៃខ្ពស់ ​ជាពិសេសគឺភ័ស្តុតាងលើប្រាង្គប្រាសាទនានាតែម្តង។ ក្នុងចំណោមចម្លាក់ជាច្រើនប្រភេទ សិប្បកម្ម​ជាងទង​​​ចម្លាក់ខ្មែរធ្វើពី​ស្ពាន់ ប្រាក់ និងទង់ដែង ទាំង​នេះ ​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋានណាស់ ដោយ​គេ​ឃើញ​​មានដូចជា​​ចម្លាក់​ផ្តិត ក្អម ឆ័ត្រ​រួត តុម្ភកំបោរ​ ប្រអប់ស្លា ប្រអប់​ក្រដាសជូត​មាត់ ប៉ាន់​តែ ចានស្រាក រូប​ផ្លែ​ល្ពៅ​ និង​រូប​សត្វ​នានា​​ផង​ដែរ ។


យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា ភ្ញីទេស បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ អ្នកជិតខាងយើងគេជិតខ្លាចជាម្ចាស់នៃវប្បធម៍មួយនេះហើយ។ គេខិតខំប្រឹងប្រែងណាស់ដើម្បីបង្អួតបរទេសថាគេជាម្ចាស់ ចំនែកឯម្ខាងទៀតបន្លំលួចទឹកដីបន្តិចម្ដងៗ តើយើងកំពុងតែធ្វើអី? ក្រុមAdminជាក្មេងជំនាន់ក្រោយចេះតពីដូនតា ត្បិតអីមិនដែលចូលសាលាសិល្បះ យ៉ាងណាពួកខ្ញុំសន្យាមិនបោះបង់ជាដាច់ខាតទោះបីអាជីពមួយនេះវាពិបាកយ៉ាងណាក៏ដោយ។


ហើយសន្យាថានឹងអភិវឌ្ឍន៍ខ្លួនឯងបន្តទៀតដើម្បីអោយវប្បធម៌មួយនេះគង់វង្សយូរអង្វែង តកូនចៅadminទៀត… Adminសូមអគុណខ្លាំងណាស់សំរាប់អតិថជនទាំងអស់ជាពិសេសបងប្អូនខ្មែររស់នៅក្រៅស្រុកពួកគាត់គាំទ្រខ្លាំងមែនទែន ទោះបីយឺតយ៉ាងណាក៏អនុគ្រោះដល់adminដែរ។


Adminទទួលស្គាល់ថាតំលៃគ្រឿងចំលាក់មួយនេះវាមានតំលៃថ្លៃមែនចំពោះជីវភាពបងប្អូនខ្មែរយើង ទោះបីយ៉ាងណាក៏ដោយបានបងប្អូនទាំងអស់គ្នានឹងហើយបានLike&Share គាំទ្រចេញពីបេះដូងពិតពិត ទើបធ្វើអោយពួកខ្ញុំមានកំលាំងចិត្តដល់សព្វថ្ងៃនេះ…៕

Leave a Reply