កូនពីរហើយ កែវ វាសនា នៅតែរ៉ូមែនទិកជាមួយភរិយាខ្លាំង ដូចគូស្នេហ៍ថ្មីថ្មោង

រៀបការប្រមាណជាងបួនឆ្នាំ និង មានកូនពីរនាក់ជាចំណងដៃក៏ពិតមែន តែគេសង្កេតឃើញជីវិតគូរបស់តារាចម្រៀងមាឌតូចល្អិត កែវ វាសនា នៅតែរឹងមាំ និង ផ្អែមល្ហែមគួរឱ្យសរសើរ ។ យ៉ាងណាមិញថ្មីៗនេះ កែវ វាសនា បានបង្ហាញរូបភាពស្វីតស្វីតជាមួយភរិយាឃើញហើយពិតជាមិនចាញ់គូស្នេហ៍ទើបរៀបការថ្មីថ្មោងនោះទេ ។

រយាលពីការងារសិល្បៈ និង ជំនួញពេលនេះតារាចម្រៀង កែវ វាសនា បាននាំភរិយា និង កូនៗទៅដើរលម្ហែនៅតំបន់មាត់សមុទ្រយ៉ាងរីករាយ ។ ក្នុងនោះតារាចម្រៀងរូបនេះបានចែករំលែកនូវរូបភាពដ៏ស្រស់ស្អាតជាច្រើនរបស់លោក និង ភរិយាមើលទៅពិតជាមានសេចក្តីសុខ និង កក់ក្តៅជាខ្លាំង ។

មានការសរសើរពីភាពរ៉ូមែនទិករបស់ជីវិតគូតារាចម្រៀង កែវ វាសនា ដែលពោរពេញទៅដោយសុភមង្គល និង ហាយសូរមិនធម្មតា ។ កែវ វាសនា ជាតារាចម្រៀងដែលមានជីវិតជោគជ័យទាំងព្រមមិនថាសិល្បៈការងារជំនួញ និង ជិវិត ឯកជននោះទេ ។

យ៉ាងណាមិញថ្មីៗនេះលោកទើប និង ឡើងវីឡាថ្មីធំស្កឹមស្កៃដែលមានតម្លៃជាងមួយលានដុល្លារនៅបុរីប៉េងហួត ដែលធ្វើឱ្យមិត្តភក្តិរួមជំនាន់លាន់មាត់ស្ទើរគ្រប់គ្នា ។ លោក កែវ វាសនា ក៏គ្រោង និង រៀបចំពិធីឡើងធំដុំក្រោយចប់កូវីដ ១៩ ៕

Leave a Reply