គាំទ្រពេញទំហឹង..ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម គួច ចំរើន មិនអនុញ្ញាតឲ្យប្រភេទរថយន្តដឹកធ្ងន់ រថយន្តដឹកដី បន្តបើកបរឡើងចុះចំណោត ត្រង់ចំណុចទាំងនេះឡើយ…

តាំងពីលោកអភិបាលខេត្តថ្មី ឡើងកាន់តំណែង ធ្វើឲ្យខេត្តព្រះសីហនុ កាន់តែប្រែមុខមាត់ស្រស់ស្អាតបន្តិចៗ និងធ្វើឲ្យមហាជនកាន់តែ គោរពស្រលាញ់ លោករូបលោកទ្វេរដង ព្រោះតែ ឯកឧត្តម គួច ចំរើន ក្រុមគ្រួសារ និងក្រុមការងារ​ បានសហការគ្នាបានយ៉ាងល្អ ដើម្បីធ្វើឲ្យខេត្តមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ មកលេងកំសាន្ត។

ដោយឡែកក្រោមចំណាប់ការតាំងតឹងរឹងរបស់ឯកឧត្តម គួច ចំរើន មិនអនុញ្ញាតឲ្យរថយន្តធន់ធំ ឬ រថយន្តបែនដឹកដី បន្ដបើកបរឡើងចុះចំណោត ត្រង់ចំណុចពីអូរពីរ ក្នុងចន្លោះសង្កាត់លេខ១ និងសង្កាត់លេខ៤ តទៅទៀតទេ ដើម្បីបង្ការ និងទប់ស្កាត់ការបង្ករគ្រោះថ្នាក់ណាមួយដែលមើលមិនឃើញ ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ ថា “មិនអនុញ្ញាតអោយប្រភេទរថយន្ដដឹកធ្ងន់ រថយន្ដដឹកដី បន្ដបើកបរឡើងចុះចំណោត ត្រង់ចំណុចពីអូរពីរ ក្នុងចន្លោះសង្កាត់លេខ១ និងសង្កាត់លេខ៤ តទៅទៀតទេ ដើម្បីបង្ការ និងទប់ស្កាត់ការបង្ករគ្រោះថ្នាក់ណាមួយដែលមើលមិនឃើញ ។រដ្ឋបាលក្រុង នឹងរឹតបន្ដឹងការធ្វើចរាចរណ៍ត្រង់ចំណុចនេះ ។ សូមចូលរួមគោរព និងអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ “។

Leave a Reply