កម្ពុជាមិនទាន់អនុញ្ញាតឱ្យរៀបការ ពិធីជប់លៀង និងចាក់ធុងបាសរាំ ចៀសវាឆ្លងវីរុសកូរ៉ូណា

យោងតាមសេចក្តីប្រកាសព័ត៌មានមុននេះបន្តិច របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានឱ្យដឹងថា រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​ ១៨ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ​ ។

CDC បានបញ្ជាក់ថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ យេីងបានធ្វេីតេស្តចំនួន​ 15242 ស្មេីនឹង​ 937 ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Leave a Reply