សេដ្ឋីបាត់! កុំមើលងាយផ្សិតប្រភេទនេះមានតំលៃជាងមាសទៅទៀត រកបានតែមួយខាំគឺ១០ម៉ីនដុល្លា ដែលមាននៅឯ

បរទេស៖ ជារៀងរាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់បាននាំគ្នាធ្វើដំណើរមកពីផ្លូវឆ្ងាយៗដើម្បីស្វែងរករុក្ខជាតិដែលមានតម្លៃមហាសាលនេះ។ វាត្រូវបានគេដឹងថាមានតម្លៃរហូតដល់ទៅ ១០០ ដុល្លាសហរដ្ឋអាមេរិកឯណោះក្នុងមួយក្រាម

នេះបានន័យថានៅក្នុងមួយគីឡូក្រាមគេនឹងទទួលចំណូលរហូតដល់ទៅ ១០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។អ្នកប្រហែលជាមិនជឿនោះទេថាវត្ថុមួយនេះមានតម្លៃជាងមាសទៅទៀត ប៉ុន្តែវាមានតែនៅលើភ្នំហិម៉ាឡៃប៉ុននោះ។

ផ្សិតមួយប្រភេទនេះវាត្រូវបានគេប្រើប្រាស់ជាឱសថបុរា ណជនជាតិចិន ដែលគេជឿថាវាជាប្រភពចំណូលមួយផងដែរសម្រាប់ប្រជាជនឥណ្ឌា​ និងប្រជាជននៅប្រទេសណេប៉ាល់។ នៅ ពេលដែលរដូវរករុក្ខជាតិថ្នាំបុរាណនេះបានមកដល់មនុស្សម្នាទម្លាក់ការងារផ្សេងចោលអស់ដោយនាំគ្នាមកស្វែងរកផ្សិតនេះស្ទើរគ្រប់ៗគ្នា។

ប៉ុន្តែរឿងដែលពិបាកនោះត្រង់ថាផ្សតិនេះមានរូបរាងតូចៗដែលគេត្រូវអោនក្រាបលូនទើបអាចរកវាឃើញ។ ម្នាក់មានឈ្មោះ Himal Aryal ដែលជាមនុស្សម្នាក់ដែលបានរកស៊ីស្វែងរកផ្សិតនេះអស់រយៈពេលជាង ៨ ឆ្នាំនៅតំបន់ Rukum នៃទីក្រុង Kathmandu ប្រទេសណេប៉ាល់ បានប្រាប់បណ្តាញផ្សព្វផ្សាយថា

អ្នកដែលទិញច្រើនជាងគេបំផុតនោះគឺពួកគាត់ជាជនជាតិចិនដែលប្រហែលនឹង ៩០ ភាគរយទៅហើយ។ គាត់បានបន្ថែមថាផ្សិតនេះវាជួយជំនួយផ្លូវភេទអោយខ្លាំង ហើយមានតែអ្នកមានទ្រព្យស្តុកស្តម្ភប៉ុននោះទើបហ៊ានទិញវា៕

Leave a Reply