តារាចម្រៀង ខាន់ ជែមស៍ បង្ហាញអារម្មណ៍ស្រឡាញ់ភរិយាមិនប្រែ ក្រោយរៀបការរយៈពេល ១៩ ឆ្នាំ

ធ្មេចបើកៗពេលនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជែមស៍ បានរៀបការរយៈពេលដល់ទៅ ១៩ ឆ្នាំហើយ ។ ក្នុងនោះតារាចម្រៀងរូបនេះក៏បានបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ១៩ ឆ្នាំ ឃើញហើយពិតជារំភើបខ្លាំង ។

ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំលោក ខាន់ ជែមស៍ តែងលាក់បាំងពីជីវិតឯកជនទើបតែប៉ុន្មានឆ្នាំចុង ក្រោយនេះលោកបានបង្ហាញមុខមាត់ភរិយា និង កូនៗជាចំហដល់អ្នកគាំទ្រស្ទើរមិនដឹងថាលោករៀបការដល់ទៅ ១៩ ឆ្នាំនោះទេ ។

អ្វីដែលចាប់អារម្មណ៍សម្រាប់ខួបអាពាហ៍ពិពាហ៍គម្រប់ ១៩ ឆ្នាំកាលពីពេលថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហោះសារខ្លីដែលមានន័យថា «ថ្ងៃនេះជាថ្ងៃគម្រប់ខួប ១៩ ឆ្នាំគត់ ដែលពួកយើងបានរួមរស់ជាមួយគ្នា ហើយក៏ជារៀងរហូតទៅផងដែរ បងស្រឡាញ់អូន សុខ សុចិន្ដា មេធំរបស់ប្ដី»

ការលើកឡើងរបស់ ខាន់ ជែមស៍ បានធ្វើឱ្យអ្នកគាំទ្រមានការសរសើរចំពោះតារាចម្រៀងរូបនេះថែមទាំងជូនពរឱ្យលោក និង ភរិយាស្រឡាញ់គ្នាជារៀងរហូត ។ ខាន់ ជែមស៍ ក៏ជាតារាចម្រៀងដែលមានជីវិតជោគជ័យទាំងព្រមមិនថាការងារឬគ្រួសារនោះទេ ។

ក្រៅពីការងារសិល្បៈលោកក៏មានមុខរបរនៅក្នុងដៃជាច្រើនផងដែរ ។ សព្វថ្ងៃលោករស់នៅក្នុងជីវភាពហ៊ឺហាមិនចាញ់តារាល្បីៗជួរមុខប៉ុន្មានឡើយ ៕

Leave a Reply