មិនមែនក្រទេ! សុវណ្ណឆៃ លេងសុទ្ធតែមាស ពេញមួយតួខ្លួន ទាំងឈុត សូម្បីតែកាបូប និងខ្សែក្រវ៉ាត់

តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងឈួន សុវណ្ណឆៃ បច្ចុប្បន្នទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាត​តែងតែធ្វើឲ្យហ្វេនៗមួយចំនួនចាប់អារម្មណ៍គ្រប់គ្នា។

មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលចូលរួមកម្មវិធីម្តងៗ តារាស្រីរូបនេះតែងតែ តែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែកជានិច្ច មើលទៅមើលមិនជាន់គ្នានោះទេ រីឯសម្រស់កាន់តែលេចធ្លោខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការតែងខ្លួន ក្នុងឈុតប្រពៃណីយ៉ាងសមសួន ក៏ប៉ុន្តែអ្នកគាំទ្រនាំគ្នាបើកភ្នែកធំៗ ក្រោយឃើញនាងបានតុបតែយ៉ាងប្លែក ជាមួយនឹងឈុតគ្រឿងអលង្ការមាស ​ដែលមានតម្លៃថ្លៃ ដូចជាខ្សែក្រវ៉ាត់ និងកាបូបជាដើម។

ក្រោយពីបានឃើញការតែងខ្លួនរបស់នាង បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់់នាងខ្លាំង ដែលមិននាងហ៊ានបង្ហាញរបស់មានតម្លៃ ពាក់លើខ្លួនយ៉ាងច្រើន ដើរចូលរួមកម្មវិធីបែបនេះ។

Leave a Reply