ចិត្តជាកូនប្រុស! លោកសង្ឃមិនគោរពពុទ្ធឱវាទ មានកិលេសនឹងស្រី​ ឡុង​ ចន្ថា​ គេចខ្លួនទៅដល់ថៃហេីយ​ រងចាំសភាពការស្ងាត់សិនបានចូលវត្តវិញ

កាលពីថ្ងៃទី ០៤ ឧសភា ២០២០ ភិក្ខុ​ ឡុង​ ចន្ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ល្បីល្បាញ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធ​ឆាតញ៉ែស្រីនោះ​បានសឹកហេីយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លុះដល់ថ្ងៃកំណត់​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែសង្ឃអង្គនេះ ​​​​​​​​​​​​​​​​​​​ប្តូរចិត្តមិនព្រមសឹក ព្រះតេជគុណ ឡុង ចន្ថា បានមានសង្ឃដីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព ​​​​​​​​​​​​​​មិនទាន់អស់និស្ស័យនៅឡើយនោះ ​​​​​​​​​​​​​​​​​​​​​​​​​ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឲ្យបានល្អប្រសើរឡើងវិញ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជុំវិញនឹងករណីសង្ឃឡុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចន្ថា នេះ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ​​​​​​​​​​​​​​​​​​​​​​​​​​​​នៅព្រឹកថ្ងៃទី១៨នេះថា ភិក្ខុ ឡុង ចន្ថា បានគេចខ្លួនជាច្រើនថ្ងៃមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមិនទាន់ត្រឡប់ចូលព្រះកាយមកដោះស្រាយបញ្ហានេះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងមន្ទីរធម្មការខេត្តបានរៀបចំរបាយការណ៍ជូនគណសង្ឃនាយករួចរាល់ហើយ​​​​​​​​​​​​​​​​​​​​​​ ដើម្បីចាត់ការបន្តនីតិវិធី​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីក្រៅផ្លូវការមួយបាន ​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហើបថា សង្ឃ ឡុង ចន្ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សង្ស័យកំពុងរត់ទៅលាក់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅប្រទេសថៃ ដោយរង់ចាំសភាពការស្ងប់ស្ងាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបត្រឡប់ចូលស្រុក ចូលវត្តវិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply