អាណិតណាស់! ស្ងាត់ពីសិល្បៈជាច្រើនឆ្នាំ តារាសម្តែងជើងចាស់ ចាន់រិទ្ធ មេធានី ធ្លាក់ខ្លួនខ្លាំង ហើយមានជំងឺធ្ងន់ធ្ងរទៀត ពេលនេះលោក…

លោក ចាន់រិទ្ធ មេធានី គឺជាអតីតតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព រួមជំនាន់ជាមួយលោក ខៃ ប្រសិទ្ធ និងតារាជើងចាស់ដទៃទៀត ក្រោយពីបាត់មួយជាច្រើនឆ្នាំ មិននឹកស្មានថាពេលនេះ លោក ចាន់រិទ្ធ មេធានី ព្រោះតែមានជំងឺ ធ្វើឲ្យលោកធ្លាក់ខ្លួនក្រីក្រ រស់នៅក្នុងជិវភាពលំបាកខ្លាំង រហូតដាច់ចិត្តសុំជំនួយពីសប្បុរសជនទាំងឡាយ ដែលធ្លាប់ស្គាល់ និងគាំទ្រស្នាដៃភាពយន្តរបស់លោកកន្លងមក។

នេះបើយោងតាមគណនីហ្វេសបុករបស់លោក “សាវិន ហ្វីលីព Savin Phillip” ដែលបានបង្ហោះសាររៀបរាប់ទាំងស្រុងថា: “ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជេីងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក។

គាត់បានផ្ញេីសារសម្លេងមកខ្ញុំប្រាប់អោយខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀតដែលមានជីវភាពរស់នៅប្រសេីរជាងគាត់អោយជួយគាត់ផងព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត ជាពិសេសគឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង។

ខ្ញុំធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំជួយគាត់ច្រេីនដងមកហេីយកាលពីលេីកមុនៗ។ បេីមានបងប្អូនសប្បុរសជនណាចង់ជួយគាត់នេះជាលេខគាត់ : 012 567 533″៕

Leave a Reply