តិចច្រឡំនៅបរទេស !សួនសត្វអូទ្រីសដំបូងបំផុតនៅកម្ពុជា កំពុងបង្ហាញវត្តមាននៅខេត្តមណ្ឌលគិរី​ !

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ មហាជនទូទៅមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីម្ចាស់ហ្វេសប៊ុកផេកមួយឈ្មោះ “មណ្ឌលគិរី” បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃសួនសត្វអូទ្រីស ដែលមានទីតាំងស្ថិតនៅ ឃុំ​ដាក់​ដាំ ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ព្រមជាមួយការបញ្ជាក់ឲ្យដឹងថា “សួនសត្វអូទ្រីសទើបមានវត្តមានក្នុងទឹកដីខេត្តមណ្ឌលគិរី ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា”។


ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការចែករំលែកតគ្នាជាច្រើន ហើយក៏មានអ្នកខ្លះ Tag ឲ្យគ្នាទៀតផង ព្រោះពួកគេមានបំណងចង់ទៅលេងទីនោះខ្លាំងណាស់។ ក្នុងនោះក៏មានអ្នកដែលធ្លាប់ទៅលេងទីនោះបានប្រាប់ឲ្យដឹងថា ទេសភាពនៅទីនោះស្អាតខ្លាំងណាស់ ហើយសត្វអូទ្រីសនេះវិញនិយាយពីថា cute ៗ មិនបាច់និយាយ។ បើមកលេងមណ្ឌលគិរី កុំភ្លេចឈៀងទៅមើលសត្វអូទ្រីសទាំងនេះផង។ ចង់ឃើញសត្វអូទ្រីសផ្ទាល់អត់? តោះទៅលេងមណ្ឌលគីរី”។ ប្រភពពី share4live


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply