មើលទៅមានក្តីសុខណាស់! ទំនេរមិនទាន់ ប៉ែន ចំរ៉ុង នាំភរិយា និងកូនក្នុងផ្ទៃ ដើរលេងយ៉ាងស្វីត

ភ្នំពេញ៖ ក្រោយរៀបការរួច ឃើញថា ប៉ែន ចំរ៉ុង និងភរិយា កាន់តែមានក្តីសុខកាន់តែខ្លាំងឡើង ស្របពេលដែលពេលនេះភរិយាលោកកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលត្រៀមសម្រាលក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែងឃើញថា រាល់ពេលតារារូបនេះទំនេរពីការងារ លោកតែងតែផ្តល់នូវស្នាមញញឹម ការមើលថែដល់ភរិយាជានិច្ច ដែលធ្វើឲ្យហ្វេនជាច្រើនមិនសរសើរមិនបាននោះទេ។ ដោយឡែកថ្មីៗនេះ ទំនេរពីការងារដែលនៅសេសសល់ តារាប្រុសសម្លេងផ្អែមរូបនេះបាន ឆ្លៀតពេលដែលនៅសេសសល់បន្តិចបន្តួច នាំភរិយាដែលកំពុងតែពរពោះមកលំហែកាយ នៅតំបន់ព្រៃភ្នំ ជាមួយនឹងធម្មជាតិដ៏ត្រចះត្រចង់ គួរជាទីត្រេកត្រអាលផងដែរ។

ក្រោយពីបានឃើញតារាប្រុសរូបនេះបង្ហោះរូបភាពដ៏សែនស្វីតរបៀបនេះហើយធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រលោកផ្ទាល់ បាននាំគ្នានិយាយសរសើរប្តីប្រពន្ធមួយគូរនេះពិតជាស្រលាញ់គ្នាខ្លាំងផងដែរ៕ សូមចូលមើលរូបភាពខាងក្រោម៖

Leave a Reply