អត់ខ្វល់នឹងពាក្យលេចឮអីទេ! កែវ ចាន់និមល បណ្ដើរស្វាមី និង កូនស្រីសំណព្វ បង្អួតក្ដីសុខពេញៗលើទឹកដីមណ្ឌលគិរី

ទំនេរដៃពីការងារសិល្បៈ ពិធីការិនីឆ្នើមអ្នកនាង កែវ ចាន់និមល បានកៀកដៃស្វាមី និង កូនស្រីសំណព្វចិត្តរបស់ពួកគេ ទៅដើរលេងនៅលើទឹកដីត្រជាក់ត្រជុំ ដែលមានទិដ្ឋភាពដ៏ស្រស់ត្រកាលនៃខេត្តមណ្ឌលគិរី ។


ទៅកម្សាន្តនៅទឹកដីប៉ែកឦសានលើកនេះ ពិធីការិនី កែវ ចាន់និមល បានសម្រេចក្ដីស្រមៃ ដោយបានចូលទៅលេងនៅផ្ទះឈើដែលមានក្បូរក្បាច់រចនាល្អប្រណីត ចម្លាក់ឈើល្អគាប់ភ្នែក ជាមួយនឹងគ្រឿងសង្ហារឹមឈើក្បាច់ស្អាតៗ និង ជាផ្ទះដែលស្អាតជាងគេនៅខេត្តមណ្ឌលគិរី ។


លើសពីនេះ អ្នកនាង កែវ ចាន់និមល ថែមទាំងបានផ្ដិតរូបភាពស្វីតៗឱបកៀកកើយជាមួយស្វាមីសំណព្វចិត្ត ប្រកបដោយស្នាមញញឹមសើចក្អាកក្អាយ បង្ហោះចែកចាយព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម ។


ឃើញគ្រួសារតារាស្រីដ៏ល្បីល្បាញខាងលើ រស់នៅប្រកបដោយក្ដីសុខយ៉ាងពេញលេញក្នុងរង្វង់គ្រួសារបែបនេះ ធ្វើឱ្យមហាជន ក៏ដូចជាមិត្តភក្ដិនៅក្នុងចង្កោមសិល្បៈជាច្រើន លើកសរសើរចំពោះសុភមង្គលពួកគេជារឿយៗ ៕

Leave a Reply