ក្រោយពីដឹងរឿងរ៉ាវអតីតតារាកំប្លែង ខ្មឹប រួចអ្នកនាង ចន ចន្ទ័លក្ខណា ដាក់មួយឃ្លាអោយចំៗថា…

រាជធានី​ភ្នំពេញ​ ៖ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​នាទី ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុ សច្បា ប់​នូវ​សា រធា តុ​ញៀ ន ស្ថិតនៅ​ចំណុច​បា​ចតុមុខ ផ្លូវជាតិ​លេខ​៥ ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

​​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ (​ស្រី​៣) រួមមាន​៖ ១/​ឈ្មោះ ឈួន សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួ ញដូរ​)​។

២/​ឈ្មោះ ឈួន រ៉ា​ទី ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់ ​)​។ ៣/​ឈ្មោះ វណ្ណា វ​ណ្ណី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​) ។ ៤/​ឈ្មោះ រ៉េ​ន សុធា​រី (​ហៅ ឃ្មឹ​ប​) ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រា ស់​)​។ ៥/​ឈ្មោះ ប្រាក់ បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រា ស់​)​។

៦/​ឈ្មោះ មុត បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិត​ប្រា​ដក​(​ប្រើប្រា ស់​)​។ ៧/​ឈ្មោះ ម៉ៅ ម៉ាប់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់ ​)​។​

ក្នុងនោះផងដែលអ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមន៌អ្នកសិល្បះក៌បានបង្ហោះក្នុងហ្វេសប៊ុកដែលថា <<គាត់ដើរផ្លូវខុសហើយធ្វើអោយគេមើលងាយដល់អ្នកសិល្បៈដែលត្រឹមត្រូវមួយចំនួននិងមានអ្នកចោទមកប្រធានសមាគមទៀតហើយ គិតទៅខ្ញុំចាំតែខុសទេ . សុំលុយគេមកជួយអ្នកសិល្បៈក្រីក្រឈឺក៏ខុស . អ្នកណាធ្វើរឿងប៉ះពាល់ដល់សង្គមក៏ថាខ្ញុំខុស . អ្នកណាសិចសុីបង្អួតសម្រស់ក៏ថាខ្ញុំខុស . ចោទថាក្រុមខ្ញុំ . បក្សពួកខ្ញុំ . ខ្ញុំរកសុីលក់ឡេ លក់ផលិតផលក៏វាយតំលៃខ្ញុំ . បើខ្ញុំមិនប្រឹងរកសុីក្រៅការងារសមាគមតើខ្ញុំបានលុយឯណាចិញ្ចឹមកូន ?
តើមុខរបរថតកុនថតភាពយន្តបានលុយប៉ុន្មាន ? ហើយថតមួយរឿងៗប៉ុន្មានខែប៉ុន្មានឆ្នាំបានចប់ ? អ្នកសម្តែងកុនល្បីមិនដូចអ្នកចំរៀងល្បីៗច្រៀងម្តងៗបានរាប់ពាន់ដុល្លារឯណា ខ្ញុំថតកុនមួយរឿងបានកំរៃស្មើរអ្នកច្រៀង 3 ម៉ោង គិតទៅតួនាទីនេះគឺធ្វើអ្វីគឺចាំតែខុស ។ ខ្ញុំទ្រាំអោយគេវាយប្រហារតែប៉ុន្មានខែទៀតទេ ជិតដល់អាណត្តិដូរតំណែងហើយ ខ្ញុំឆ្អែតចិត្តជាមួយអ្នកពេកហើយ >>

Leave a Reply