យក់ ឋិត​រដ្ឋា សឹងតែ​មិន​ជឿ​ខ្លួនឯង ក្រោយ​សម្រេច​បំណង​មួយ​នេះ រួចក៏ច្រៀងបទ«ភ្លើង»ជូនអ្នកគាំទ្រ

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​ឈរជើង​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ អ្នកនាង យក់ ឋិត​រដ្ឋា បាន​បង្ហាញ​អារម្មណ៍​ពិត​ថា សឹងតែ​មិន​ជឿ​ខ្លួនឯង ក្រោយ​ដឹង​លទ្ធផល​ពិនិត្យ​ផ្ទៃពោះ ឃើញ​កូន​ជាទី​៣​ជា​កូនស្រី​នោះ ហើយអ្នកនាង ក៏បានចម្រៀងចម្រៀងបទ«ភ្លើង»យ៉ាងពីរោះជូនអ្នកគាំទ្រផងដែរ។

អ្នកនាង​យក់ ឋិត​រដ្ឋា បង្ហាញ​ពី​អារម្មណ៍​បែបនេះ នៅក្នុង​ការ​ឡាយ​វីដេអូ ដើម្បី​សំណេះសំណាល និង​ទទួល​សំណូមពរ​បទ​ចម្រៀង​ពី​អ្នកគាំទ្រ​កាលពី​យប់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ ហើយក៏​ដើម្បី​ជាការ​ជូនដំណឹង​ដល់​អ្នកគាំទ្រ ចំពោះ​ការបើក​មុខរបរ លក់​ផលិតផល​របស់ខ្លួន​ផងដែរ។

នៅក្នុង​ការ​ឡាយ​វីដេអូ​នេះ អ្នកនាង​បានសរសេរថា «17/05/20 តោះ​តោះ ! បងប្អូន​សូម​ចូល​មើល​ការ​live របស់ខ្ញុំ​ ដែល​ខ្ញុំ​បាន​លើកយក​បទ​ចម្រៀង​ចាស់ៗ​យកមកចែក​ជូន​បង​ប្អូន​បាន​ស្តាប់​កម្សាន្ត ហើយក៏​សូម អរគុណ​ចំពោះ​ការ​គាំទ្រ​ព្រមទាំង​ក្នុង​ការ​ជួយ​like នឹង​share របស់​បងប្អូន​ទាំងអស់គ្នា​ផងដែរ​អរគុណ​ខ្លាំង​មែនទែន​ចា»។

នៅក្នុង​វីដេអូ​នេះ តារាចម្រៀង​ស្រី​រូបនេះ បាន​លើកឡើងថា «​ថ្ងៃ​នេះដែរ បើ​បងប្អូន​ណា​មាន​សំណួរ​ចង់​សួរ​នាង​ខ្ញុំ ជាពិសេស​សួរ​ទាក់ទង​ទាំង​ការរស់នៅ ហើយ​និង​បទ​ចម្រៀង​ថ្មីៗ​សម្រាប់​នាង​ខ្ញុំ​នៅក្នុង​ផលិតកម្ម​ថោ​ន និង​បទពិសោធន៍​ខ្លះ​…​ជាមួយនឹង​បងប្អូន​យើង​ជា​អ្នកចម្រៀង​ឥឡូវ​…​បើ​នាង​ខ្ញុំ​អាច​ផ្ដល់​ជា​យោបល់​បាន នាង​ខ្ញុំ​នឹងចូលរួម​ផ្ដល់​ជា​យោបល់​សម្រាប់​បងប្អូន»។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នកគាំទ្រ​ថា «​តើ​អ្នកនាង​មានកូន​ប៉ុន្មាន​នាក់​នោះ តារាចម្រៀង​ផលិតកម្ម​ថោ​ន​រូបនេះ បាន​បញ្ជាក់​ថា បើ​ទាំង​ក្នុង​ពោះ​នេះ​ទៀត​៣ ប៉ុន្តែ​ចង់​ក្រោយនេះ សប្បាយចិត្ត​ឡើង​អត់​ដឹង ចង់​និយាយ​អី​ចេញ ព្រោះ​កូន​ទី​៣​នេះ បានសម្រេច​ពិតប្រាកដ​..​ចង់​និយាយ​ថា​ យើង​ចង់បាន​កូនស្រី ប៉ុន្តែ​អារម្មណ៍​របស់​យើង​មួយ បើ​សិន​យើង​ចង់បាន​ខ្លាំង​ពេក ខ្លាច​មិនបាន​ដូច​ចិត្ត យើង​វា​ទៅជា​ខកចិត្ត​វិញ ដល់​ចឹ​ង​ខ្ញុំ​ធ្វើ​អារម្មណ៍​ឲ្យ​ធម្មតា តែ​ដល់​ពេល​ចេញ​អេកូ​មក បាន​ឃើញ​ស្រី​ចឹ​ង យើង​សឹងតែ​អត់​ជឿថា​បាន​ស្រី​ចឹង»។

គួរ​បញ្ជាក់​ថា អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ប្រពៃណី​ខ្មែរ​តាំងពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ២០០៦ ហើយ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដោយ​ពួកគេ ដោយ​ទទួល​បាន​ចំណងដៃ​នៃ ក្តី​ស្នេហ៍​ផ្អែមល្ហែម​នេះ នូវ​កូនប្រុស​ដែល​មាន​មុខមាត់​គួរឲ្យ​ស្រឡាញ់​ពីរ​នាក់ រួម​នឹង​កូន​ក្នុង​ផ្ទៃ​ម្នាក់ទៀត។

ចំពោះ​ទិដ្ឋភាព​រូបភាព​មង្គលការ​របស់​ពួកគេ​វិញ អស់​រយៈពេល​យ៉ាង​យូរ​មក​នេះ ក៏​ទើបតែ​បង្ហាញ​កាលពី​អំឡុង ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply