ថាអីចេះខុស គង់ សុជាតិ សារភាពមានអ្នកទីបីចូលជ្រៀតជ្រែកក្នុងជិវិតគូ

ជារឿយៗគេតែងឃើញពិធីការិនី គង់ សុជាតិ និង ស្វាមីលោក ជា វិបុល តែងតែបង្ហាញពីភាពផ្អែមល្ហែមគួរឱ្យសរសើរ តែចុងក្រោយនេះគេសម្គាល់ឃើញអ្នកនាងតែងបង្ហោះសារប្លែកៗ ហើយថ្មីៗនេះពិធីការិនីសាច់ចាំរូបនេះបានសារភាពថាពិតជាមានអ្នកទីបីចូលជ្រៀតជ្រែកនៅក្នុងជីវិតគូពិតមែន ។

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអ្នកនាង គង់ សុជាតិ ស៊ែរអត្ថបទមួយមានអត្ថន័យថា «កើតជាមនុស្សស្រីកុំទៅគិតចង់ដណ្តើមរបស់អ្នកដទៃហើយកុំនិយាយថាប្តីគេចូលមករកមុន ។ បើខ្លួនឯងមិនចង់ដែរគេក៏យកមិនបានត្រូវអត់» ។ ក្នុងនោះអ្នកនាងថែមទាំងបង្ហោះសារបន្ថែមទៀតថា «រៀនរស់នៅជាមួយការពិតផងទៅកុំចូលចិត្តចង់នៅជាមួយនឹងអ្វីដែលជាភាពបោកប្រាស់នឹងខ្លាំងពេក»


ជាមួយនឹងសារទាំងនោះក៏មានការ Commetn ពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនដែលអ្នកខ្លះបានលើកឡើងថា «ត្រូវបង ដឹងថាប្តីគេនឹងវាឆ្ងាញ់នុះ» ។ គង់ សុជាតិ តបថា « អាឆ្ងាញ់ប្តីគេចឹងហាបានតែអង្រែបុកគ្រឿងហើយប្រលាក់អំបិលម្ទេសទេបានសមចិត្តវាតណ្ហាក្រាស់ណាស់មនុស្សអ៊ីចឹងនោះ» ។ នេះជាលើកដំបូងដែលគេឃើញ គង់ សុជាតិ បង្ហោះសាររួមជាមួយនឹងពាក្យចាក់ដោតខ្លាំងបែបនេះ ។ អ្នកនាងបន្ថែមថាអ្នកនាងទ្រាំយូរហើយ ។


ទោះជាយ៉ាងនេះក្តី អ្នកនាង គង់ សុជាតិ មិនបានបញ្ជាក់ថា អ្នកទីបីដែលចូលមកជ្រែតជ្រែកនៅក្នុងជីវិតគូនោះជាអ្នកណាឡើយ ប៉ុន្តែយ៉ាងណាក៏មានអ្នកសិល្បៈជាច្រើនបានជូនពរឱ្យជីវិតប្តីប្រពន្ធរបស់ គង់ សុជាតិ កាន់តែល្អូកល្អិន និង ស្រឡាញ់គ្នាជារៀងរហូត ៕

Leave a Reply