ត្រាំភ័ យហើយ! ចិន ផលិតបានមីស៊ីល SLBM អាចផ្លោ ងដល់ផ្ទះប្រធានាធិបតីអាមេរិកបានជោគជ័យ..(មានវីដេអូ)

ការអភិវឌ្ឍមីស៊ីលផ្លោ ងប្រភេទចេញពីនាវាមុជទឹក (SLBM ឬ JL-3) ជំនាន់ថ្មីមួយ នឹងទទួលបានពានរង្វាន់ផ្នែកវិទ្យាសាស្រ្ត ថ្នាក់ខ្ពស់បំផុតរបស់ប្រទេសចិន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រសួងការពារជាតិចិនមិនដែលធ្លាប់ទទួលស្គាល់ដោយផ្ទាល់ថា មីស៊ីលឈ្មោះ JL-3 នេះពិតជាមានមែននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០។

មីស៊ីលផ្លោ ងនេះមានរយៈចម្ងាយវាយប្រហារជិត ១២,០០០គីឡូម៉ែត្រ ពោលគឺអាចបា ញ់ទៅដល់ដីអាមេរិក ប្រសិនបើបា ញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ចិនផ្ទាល់។ ខណៈការអភិវឌ្ឍមីស៊ីលនេះពោរពេញដោយភាពអាថ៌កំ បាំង ហើយបើទោះបីទីក្រុងប៉េកាំង

មិនធ្លាប់ទទួលស្គាល់អំពីវត្តមានរបស់វាក៏ដោយ ក៏ក្រុមវិស្វកររបស់មីស៊ីល JL-3 កំពុងត្រៀមខ្លួនទទួលពានរង្វាន់ផ្នែកវិទ្យាសាស្រ្ត ថ្នាក់ខ្ពស់បំផុតរបស់ប្រទេសចិនរួចទៅហើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post៕ ទស្សនាវីដេអូនៅខាងក្រោម៖


ទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply