កូនខ្មែរឆ្នើមៗ! នាយទាហានវ័យក្មេងកម្ពុជា ៣ រូប បញ្ចប់ការសិក្សាដោយជោគជ័យ និទ្ទេសល្អណាស់ ពីសហព័ន្ធរុស្ស៊ី

តាមទំព័រហ្វេសប៊ុកសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្ស៊ី បានអបអរសាទរនាយទាហានកម្ពុជាចំនួន០៣រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបាននិទ្ទេសល្អណាស់ (សញ្ញាប័ត្រក្រហម) ពីសហព័ន្ធរុស្ស៊ី ។

នាយទាហានកម្ពុជាវ័យក្មេងចំនួន ០៣ រូបនោះរួមមាន៖

១- អនុសេនីយ៍ទោ អ៊ុន រ័ត្ន

២- អនុសេនីយ៍ទោ អ៊ុត ដារ៉ាវុទ្ធ

៣- អនុសេនីយ៍ទោ ឱម សិលា

មហាជនខ្មែរប្រទេស ចូលរួមអបអរសាទរ និង កោតសរសើរក្រៃលែងចំពោះលទ្ធផលដ៍ត្រចះត្រចង់នេះ ឃើញថាសមត្ថភាពនាយទាហានវ័យក្មេងកម្ពុជាយើងគឺមិនចាញ់សមត្ថភាពនាយទាហានវ័យក្មេងបរទេសឡើយ ៕

Leave a Reply