​ផាន់ ម៉ូនីកា ប្រែបែកសាច់ តែសម្រស់នៅខ្ញង់ដដែល ខណៈពពោះកូនទី ៣

រយៈពេលជាង ៧ ឆ្នាំមកហើយ ដែលអតីតតារាចម្រៀងអ្នកនាង ផាន់ ម៉ូនីកា បានផ្អាកពីសិល្បៈបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក គង់ សុខម៉េង ដែលជាប្អូនប្រុសរបស់អតីតតារាសម្តែងលោក គង់ រ៉ាយុទ្ធ ។

ទោះបីជាឃ្លាតឆ្ងាញពីសិល្បៈយូរក៏ពិតមែន ក៏ម្ចាស់បទ «លំចង់កែខ្លួន» រូបនេះនៅតែទទួលបានការគាំទ្រទៅលើអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនាងផងដែរ ។

បច្ចុប្បន្ន អ្នកនាងមានមុខជំនួយច្រើនដូចជា ជាម្ចាស់ផលិតផលថែសម្រស់ ហាងលក់សម្លៀកបំពាក់ និង ហាងស៊ូគីស៊ុបជាដើម ។ មកទល់ពេលនេះ អតីតតារាចម្រៀងរូបនេះកំពុងតែពពោះកូនទី ៣ ហើយ ដោយកូនទី ១ និង ទី ២ សុទ្ធតែជាកូនស្រី ។

ហើយគេក៏សង្កេតឃើញថាទោះបីជាវ័យកាន់តែទៅមុខ ហើយមានកូនដល់ទៅ ៣ ទៅហើយក្តីក៏អ្នកនាង ផាន់ ម៉ូនីកា នៅតែស្រស់ស្អាតដូចដើម ទោះបីជាមានសាច់ជាងមុនបន្តិចមែន ។
គួររំឭកដែរថា អ្នកនាង ផាន់ ម៉ូនីកា ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ និង មានបទចម្រៀងជាច្រើនបទ ដែលអ្នកនាង ទទួលបានការគាំទ្រ និង ធ្វើឲ្យអ្នកនាងមានឈ្មោះបោះសំឡេងតាំងពីពេលនោះមក ។

រហូតដល់ឆ្នាំ ២០១៣ អ្នកនាងក៏បានរៀបអាពាហ៍ពិពាហ៍ និង ចាប់ផ្តើមផ្អាកពីសិល្បៈបន្ទាប់ពីនោះមក ៕

Leave a Reply