មិនធម្មតា! មកមើលវីឡាដ៏ស្កឹមស្កៃ របស់ ស៊ឹម សូលីកា ឡើងប្រណីតកប់

ភ្នំពេញ៖ បើទោះបីជា មិនសូវបានប្រឡូកនៅក្នុងវិស័យសិល្បៈដូចកាលពីមុនក្ដី តែ ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា នៅតែធ្វើឲ្យប្រិយមិត្តមានការគាំទ្រ ក៏ដូចជាចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះជីវិតគ្រួសាររបស់នាងតែម្ដង។


ជាក់ស្ដែង បើងាកមកមើលពីសកម្មភាព នៅក្នុងក្រុមគ្រួសាររបស់អ្នកនាង​ ឃើញថា កាន់តែមានភាពកក់ក្ដៅ និងភាពរីករាយ ជាមួយនឹងជីវិតរស់នៅយ៉ាងឡូយឆាយ ជាពិសេស ក៏តែងតែបានបង្ហាញពី ពេលវេលាជួបជុំគ្រួសារ ដែលពោរពេញទៅដោយក្ដីសុខ ជាមួយនឹងស្វាមី ព្រមទាំងកូនស្រី ជាទីស្រលាញ់ ថែមទៀតផង។


មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះបន្តិច អ្នកនាង ស៊ឹម សូលីកា ស្រាប់តែបានបង្ហាញឲ្យឃើញ ពីផ្ទះវីឡា ដ៏ស្កឹមស្កៃរបស់ខ្លួន ជាមួយនឹងគ្រួសារ ដែលមានទីធ្លាធំទូលាយ ព្រមទាំងមានការរៀបចំ និងតុបតែងបានយ៉ាងស្រស់ស្អាត បើទោះបីជា ផ្ទះមួយនេះ មិនទាន់ធ្វើរួចរាល់ជាស្ថាពរក៏ដោយ ជាពិសេស មើលទៅពិតជាមានភាពសាកសមឥតខ្ចោះ សម្រាប់ការរស់នៅជា លក្ខណៈគ្រួសារដ៏តូចមួយរបស់នាង ផងដែរ៕

Leave a Reply