ឮដំណឹងជិតចូលរោងការ គង់ ចាន់រដ្ឋា កាន់តែស្អាតទៅៗ ខុសពីពេលទើបចូលសិល្បៈ

អស់រយៈពេលប្រមាណជាជិត ១០ ឆ្នាំមកហើយ ដែលតារាចម្រៀង គង់ ចាន់រដ្ឋា បានហក់ចូលក្នុងវិថីសិល្បៈ ហើយនៅក្នុងនោះដែររយៈពេលប្រមាណជា ៣ ទៅ ៤ ឆ្នាំចុងក្រោយនេះ នាងកាន់តែលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង ក្រោយបានជ្រើសរើសបទចម្រៀង original មកបកស្រាយក្នុងផលិតកម្ម «7 Mucis» និងជ្រើសរើសយកការរាំមកសម្តែងជូនអ្នកគាំទ្រផងនោះ ។

ដូចអ្នកគាំទ្របានដឹងមកហើយ គង់ ចាន់រដ្ឋា បន្ទាប់ពីបានចូលសិល្បៈមកទល់ពេលនេះ បេះដូងក៏មិនទំនេរទៀតនោះទេ ដោយនាងមានទំនាក់ទំនងស្នេហាជាមួយនឹង តារាសម្តែងរួមផលិតកម្ម ដែលគេស្គាល់ថាជាកូនភ្លោះគឺលោក ស៊ិន សុភា ហើយអ្នកទាំងពីរពេលបច្ចុប្បន្ននេះក៏មាននាមជាគូរដណ្តឹងនឹងគ្នាហើយដែរ ។

យ៉ាងណាមិញក្នុងពេលថ្មីៗនេះ បានលេចឮព័ត៌មានថា គង់ ចាន់រដ្ឋា និង គូដណ្តឹងត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះ តែនាងក៏បានឲ្យដឹងនៅក្នុងគណនី fb របស់ខ្លួនថា «ចង់ប្រាប់ថាមិនទាន់ទេ ព្រោះ Covid 19 lolz ចាំមើលចិត្តគ្នា ប្រាំឆ្នាំទៀតសិន ក៏មិនទាន់ហួសពេលដែរ» ។ តាមរយៈនេះបានបញ្ជាក់ថា ថ្ងៃជ័យរបស់នាងអាចនឹងរៀបចំក្នុងឆ្នាំ ២០២៥ ។

ជាការពិត រយៈពេលច្រើនឆ្នាំក្នុងការចូលវិស័យសិល្បៈ និង ការទទួលបានដំណឹងល្អពីជីវិតគូរបស់តារាចម្រៀងរូបនេះ មកទល់ពេលនេះ គង់ ចាន់រដ្ឋា មានអាយុជាង ៣០ ឆ្នាំហើយ ប៉ុន្តែនាងបានធ្វើឲ្យអ្នកគាំទ្រសង្កេតឃើញថានាងមានសម្រស់ក្មេងខ្លាំង រហូតផ្លាស់ប្តូរមុខមាត់ស្ទើរ ៣៦០ ដឺក្រេ ពីពេលចូលសិល្បៈដំបូងៗ ហើយស្រស់ស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ៕

Leave a Reply