ហាយសូរតែម្តងហើយ! ត្បិតតែមេម៉ាយមែនតែ ភិន សុដាលីស លេងស្ទីលកាច់រាងជាមួយកូនស្រីពីមុខឡាន BMW​ ឡើយឡូយរហូតហ្វេនៗលាន់មាត់គ្រប់គ្នាថា

ភ្នំពេញ៖ ការសរសើរថា ភិន សុដាលីស ពិតជាអ្នកម្តាយដែលរឹងមាំ រហូតមកដល់ពេលនេះនាងនៅមិនទាន់មានគូស្នេហ៍ទេ បើទោះបី ប៉ែន ចំរ៉ុង បាន រៀបការនិងជិតក្លាយជាឪពុកគេក្តី ៕

ប្រិយមិត្តជ្រាប់ហើយថា​តារាសម្តែងល្បីដែលមានសម្រស់ស្រស់ស្អាត គឺអ្នកនាង ភិន សុដាលីស ដល់កន្លងមកអ្នកនាងក្រោយពីមានកូនស្រីមួយយ៉ាងស្រស់ស្អាត គួរអោយស្រលាញ់ អ្នកនាងតែងតែបង្ហោះរូបភាពស្អាតៗនឹងកន្លែងផ្សេងៗទៀតជាមួយនឹងកូនស្រីខ្លួនយ៉ាងមានក្តីសុខទោះបីជាមានឈ្មោះជា មេម៉ាយកូនមួយក៏ដោយ តែឃើញថា អ្នកនាង ភិន សុដាលីស ហាក់បីដូចជាមិនខ្វល់អ្វីសោះឡើយនៅពេលនេះ គ្រប់រូបភាពដែលបង្ហោះចេញមុខ គឺអ្នកនាង ភិន សុដា លីស តែងតែមានភាពស្រស់ស្រាយនឹងមានក្តីសុខបំផុត៕

រហូតមកដល់ពេលនេះតារា សម្តែងរូបស្រស់ ភិន សុដាលីសនៅមិនទាន់បញ្ចប់ងារជាមេម៉ាយនៅឡើយទេ ប៉ុន្តែនាងត្រូវបានគេចាត់ទុកជាអ្នកម្តាយហាយសូរសម័យថ្មីដែលលេងខ្លួនទាក់ទាញក្រមុំមិនដូរឡើយ ។

យ៉ាងណាមិញថ្មីៗនេះ ភិន សុដាលីស បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនៅពេលឃើញនាងបង្អួតសម្រស់ជាមួយកូនស្រីរួម ជាមួយនឹងរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារផងដែរ ។តាមរយៈរូបភាពជាច្រើនសន្លឹករបស់ ភិន សុដាលីស និង កូនស្រីដែលបញ្ចេញស្ទីលថតនៅមុខរថយន្តទំនើបម៉ាក BMW ពណ៌សយ៉ាងស្រស់ស្អាតរួមនឹងស្លាកលេខជាឈ្មោះរបស់នាងយ៉ាងកាលីបទៀតនោះ រឹតតែលេច ធ្លោថែមមួយកម្រិតទៀត ។

មិនមានអ្វីចម្លែកទេព្រោះ ភិន សុដាលីសត្រូវបានគេចាត់ទុកជាតារាស្រីដែលនិយមការលេងខ្លួនទាន់សម័យ រួមនឹងសម្ភារទំនើបៗម៉ាកល្បីផងដែរ ។កូនស្រី ភិន សុដាលីស កាន់តែធំកាន់តែគួរឱ្យស្រឡាញ់ ជារឿយៗ ភិន សុដាលីស តែងបង្ហាញរូបភាពស្អាតៗជាមួយកូនស្រីដែលមើលទៅពិតជាកក់ក្តៅ ជាមួយគ្នានោះមាន។

Leave a Reply