អ្នកណាហ្វេនបទ«ថែសង្សារគេ» តាំង១០ឆ្នាំមុន? មុននេះ ហេង ពិទូ កែភ្លេងថ្មីពីបទចាស់ ឡើងកប់ (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយដល់ តារាចម្រៀង ហេង ពិទូ យើងប្រាកដជាស្គាល់រួចមកហើយ តាមរយៈបទចម្រៀងល្បីៗ ពីរោះៗ របស់លោក ជាច្រើនឆ្នាំកន្លងមកនេះ គិតចាប់តាំងពីលោកចូលសិល្បៈដំបូងមកម្ល៉េះ និងមកទល់ពេលបច្ចុប្បន្នតារាប្រុសរូបនេះ ក៏នៅទទួលបានការគាំទ្រច្រើនផងដែរ។

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាចម្រៀង ហេង ពិទូ បានបញ្ចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា “ថែសង្សារគេ” ដែលបទនេះ ជាបទចាស់​ ល្បីកាលពីប្រហែលជា ១០ឆ្នាំមុន ដោយលោកបានយកមកច្រៀងសាជាថ្មី និងបានផ្លាស់ប្ដូរសាច់ភ្លេងថ្មី និងទឹកដមសម្លេងក៏រឹតតែពីរោះ លន្លង់លន្លោច កម្សត់ជាងមុន អត្ថន័យចាក់ដោតអារម្មណ៍អ្នកស្ដាប់មិនធម្មតា។

ក្នុងនោះផងដែរ ចំពោះបទចម្រៀងមួយបទនេះ របស់លោក គឺទទួលបានអ្នកគាំទ្រច្រើននៅក្នុង ឆានេលយូធូប របស់លោក ដែលមានអ្នកចូលទស្សនារហូតដល់ ជិត៥ពាន់នាក់ ត្រឹមរយៈពេលតែមួយម៉ោងប៉ុណ្ណោះ៕ ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖


ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply