ពុទ្ធោ!រន្ធ ត់ណាស់! ស្រីស្អាតជិះម៉ូតូទៅកំពតទាំងយប់ជាមួយមិត្តភក្តិ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានយីឌុប​កង់១០ ចង្កូតស្តាំ បើកបុ កពេញទំហឹងបណ្តាលអោយ

យុវតី​រូបស្រស់សោភាម្នាក់​ ដែលមិត្តភ័ក្តតែងតែចាត់ទុកថាជា​មនុស្សចិត្តល្អ​ និង​រាក់ទាក់​អ្នកដទៃណាស់ និងគួរឲ្យស្រលាញ់រាប់អាន បែរជា​ជួបគ្រោះថ្នា ក់ចរាចរណ៍ដ៏រ ន្ធ ត់​ ដោយរថយន្តយីឌុបកង់១០ ដាំម៉ាក​FUSO ស្លាកលេខចង្កូតស្ដាំ​PP-1982 បុកម៉ូតូ Nex ជិះឌុបគ្នា២នាក់​ បណ្ដាលឲ្យកិ ន បែ ក ក្បា លស្លា ប់​យ៉ាង​អាណោ ចអា ធ័ ម​ ចំណែកមិត្តភ័ក្តរងរ បួ សបា ក់ដៃ ម្ខាង​ ចំណែកឯតៃកុងរថយន្តបង្ក​

បានចុះគេចខ្លួនបាត់​ នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាក​លោក​យាយ​ម៉ៅ ខណៈពេលកំពុង ជិះម៉ូតូឌុបគ្នា​ធ្វេីដំណេីរទៅខេត្តកំពត ជាមួយមិត្តភ័ក្ត​ប្រុសស្រី៥នាក់ទៀត​ ជិះម៉ូតូ៣គ្រឿង កាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែឧស ភា​ ឆ្នាំ២០២០នេះ​​ ធ្វេីអោយមិត្តភ័ក្ត​បងប្អូន​សាច់ញាតិ​ជិតឆ្ងាយ​ មានការសោកស្ដាយយ៉ាងខ្លាំង​ ស្ទេីតែមិនគួរអោយជឿថា​មនុស្សចិត្តល្អ​បែបនេះ​ បែរជាស្លា ប់ទាំងវ័យក្មេងយ៉ាង​នេះទៅវិញ​ ។

សូមបញ្ជាក់ថា​ លេីរថយន្តបានបន្សល់​ប័ណ្ណបើកបរ​ប្រភេទ(ខ-B) និង​អត្តសញ្ញាណប័ណ្ណ​ មានឈ្មោះដូចគ្នា​ដែលភ្ជាប់ជូនក្នុងរូបខាងលេី សូមអរគុណ​បងស្រី​ Phearak Da Irish ដែលចំណាយពេលវេលាដ៏មានតម្លៃប្រាប់ពីដំណេីររឿងរបស់ប្អូនស្រីរងគ្រោះមានឈ្មោះ ពិន ស្រីពេជ្រ អាយុ២០ឆ្នាំ ដែលជួបគ្រោះថ្នាក់​​បណ្ដាលឲ្យស្លា ប់​បា ត់ប ង់ជីវិត​នេះ ខ្ញុំបាទម៉េង​ ជាអ្នកយកព័ត៌មានម្នាក់​ សូមចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះផង​ ទោះជាមិនដែលស្គាល់គ្នាក៏ដោយ​

តែនេះគ្រាន់តែជាការផ្សព្វផ្សាយចែករំលែក​ដោយសណ្ដានចិត្តប៉ុណ្ណោះ​ ការស្លា ប់របស់គាត់​ បានធ្វេីឲ្យ​បងប្អូន​សាច់ញាតិ​ និងមិត្តភ័ក្ត​ជិតឆ្ងាយ​ផ្ញេីរសារចូលរួម​រំលែកទុក្ខដ៏ក្រៀមក្រំនេះតាមរយៈ​ Status និង Caption រំលែកទុក្ខដ៏ក្រៀមក្រំ​ រួមទាំងMention ឈ្មោះហ្វេសប៊ុក​របស់នាង ” Pi Ch”​ អមដោយរូបភាពនិងខ្លឹមសារសោកស្ដាយ​ និងរំលែកទុក​្ខបន្តបន្ទាប់គ្នាផងដែរ ។បច្ចុប្បន្នក្រោយពេលកេីតហេតុ​ ស ពរបស់យុវតីរងគ្រោះ​ កំពុងត្រូវបានក្រុមគ្រួសារ

ដឹកយកមកចាត់ចែងតម្កល់ធ្វេីបុណ្យ​តាមប្រពៃណី​ នៅផ្ទះរបស់​នាងផ្ទាល់តែម្ដង​ ស្ថិតនៅជិតវត្តចាស់ ខណ្ឌជ្រោយចង្វារ​ អាស្រ័យហេតុ​នេះសូមគោរពអញ្ញេីញញាតិមិត្តជិតឆ្ងាយ ទាំងអស់ចូលរួម​ក្នុងពិធីបុណ្យស ពរបស់គាត់​ ឲ្យបាន​អធិកអធម​ ដេីម្បីជាការចូលរួមជូនដំណេីរ​ និងគោរព​វិញ្ញាណក្ខន្ធ​របស់គាត់ជាចុងក្រោយផង។ ដោយក្ដីគោរព​ និងអនុគ្រោះ​ ពីខ្ញុំម៉េង ប្រភព៖ បងម៉េង សារព័ត៌មាន

Leave a Reply