កន្លែងថ្មីទែង «ខ្នងផ្សាសមុទ្រពពក» ភ្ញៀវទេសចរភាគច្រើនមិនសូវស្គាល់ នៅត្រឹមកំពង់ស្ពឺនេះទេ!

មើលទៅ ឆាយពពក នៅសហគមន៍ខ្នងផ្សា ហាក់បីដូចជាឋានសួគ៌ ក្រោមមេឃពិតៗ ដែល ភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជាភាគច្រើនមិនដែលបានស្គាល់ឡើយ នៅទីនោះមានទេសភាពស្រស់ស្អាតអស្ចារ្យ មិនចាញ់ស្ទឹងពពក នៅតំបន់អារ៉ែងឡើយ ប្រសិនបើភ្ញៀវទេសចរ បានទៅលំហែរកាយនៅទីនោះបានម្តងនោះ ទើបដឹងថា វាមានភាពស្រស់ស្អាតអស្ចារ្យយ៉ាងណា ។

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុង តំបន់រលាក់កង់ជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ។ ខ្នងផ្សា ជាទីតាំងប្រសព្វ បីមុំ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និង ខេត្តពោធិ៍សាត់ ។

ខ្នងផ្សា ជាតំបន់មួយ ដែលសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និង សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ពិសេសប្រភេទសត្វកម្រៗ ដែលជិតផុតពូជ ។

ប្រសិនបើភ្ញៀវទេសចរ ចង់ទៅលំហែរកាយនៅខ្នងផ្សា អាចធ្វើដំណើរទៅកាន់ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចទាក់ទងរកសហគមន៍ទេចរណ៍ខ្នងផ្សា ជាអ្នកនាំផ្លូវទើបបាន ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply