ស្តាយណាស់ ស្តាយធនធានមនុស្សដ៏ល្អ ទំរាំតស៊ូរៀនចប់វេជ្ជបណ្ឌិតអស់រយៈពេល ៨ ឆ្នាំ បែរជាត្រូវស្លា ប់ ដោយសារតែ

គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លា ប់ ​មនុស្សជា​រៀង​រាល់ថ្ងៃ​ ​ដែលទាំងអស់នេះគឺបង្កឡើង​ ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់​ផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ សេពគ្រឿ ង ស្រវឹង ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ សេព​គ្រឿ ង​ ញៀ ន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព​​​ រួមជាមួយការបើកបរ គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាដេីម​។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានហេតុការណ៏គ្រោះ ថ្នាក់ចរាចរណ៏មួយបានកើតឡើង បង្កឡើងដោយរថយន្ដម៉ាក បាឡែន ពណ៏ស ពាក់ស្លាកលេខ 2A-2495 បើកបរដោយបុរសម្នាក់ ស្រវឹងស្រាជោគជាំ បណ្ដាលធ្វើឱ្យលោកវេជ្ជបណ្ឌិតមួយរូបមានឈ្មោះថា ជឹម រិទ្ធី ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ប៉ុន្ដែបន្ទាប់ពីក្រុមគ្រូពេទ្យ ខិតខំសង្រ្គោះជីវិតរបស់គាត់អស់រយៈពេល ៤ថ្ងៃមកនេះ លោកវេជ្ជបណ្ឌិតខាងលើ នៅតែមិនអាចសង្រ្គោះបាន លោកបានបាត់បង់ជីវិតនៅវេលម៉ោង ១ និង៣០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយបន្សល់ទុកនៅស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់គាត់ រួមនឹងកូនតូចម្នាក់ទៀត មានអាយុត្រឹមតែ ៧ខែ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Imagerie រូបភាពវេជ្ជសាស្រ្ដ បានប្រាប់ឱ្យដឹងថា៖”ស្តាយណាស់ ស្តាយធនធានមនុស្សដ៏ល្អ ទម្រាំតស៊ូរៀនចប់ វេជ្ជបណ្ឌិតអស់រយៈពេល ៨ឆ្នាំ រួចបន្តប្រលងចូលក្របខ័ណ្ឌរដ្ឋជាប់ បានបំរើរការងារជូនប្រជាពលរដ្ឋ មិនគួរណាមនុស្សជោគជាំដោយស្រា បើកទ្បានបុកគាត់ពីក្រោយ បណ្តាលអោយបងប្រុសឃ្លាតឆ្ងាយ ចាកចេញពី កូននឹងប្រពន្ធ គ្មានថ្ងៃនឹងត្រលប់ RIP_Chim Rithys”។

Leave a Reply