មានពាក្យអីចង់និយាយទៅក្រុមគ្រូពេទ្យទេ? ហត់នឿយរាប់ខែ ថ្ងៃនេះពួកគាត់យកជ័យជម្នះជូនប្រទេសជាតិហើយ

នៅព្រឹកថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសពីភាពជោគជ័យ ក្នុងដំណាក់កាលដំបូងនេះ ដោយព្យាបាលអ្នកជំងឺកូវីដ ១៩ ចុងក្រោយបង្អស់ជាស្ត្រីវ័យ ៣៦ ឆ្នាំ ឱ្យជាសះស្បើយហើយ ។ ដូច្នេះកម្ពុជាបានសម្រេចនូវភាពជោគជ័យ ដោយគ្មានសេសសល់អ្នកជំងឺនៅមន្ទីរពេទ្យទៀតឡើយ ។


រហូតដល់ម៉ោង​ ៨:០០ នាទីព្រឹក ថ្ងៃទី​​១៦ ឧសភា​ ២០២០​ កម្ពុជាពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​ ចំនួន ​១២២ ករណី​​ដដែល​ និង មានករណីជាសះស្បើយថ្មី​ចំនួន ១ នាក់ ។ ដូច្នេះករណីជាសះស្បើយចាស់សរុបមានចំនួន ១២២ នាក់ ស្លាប់គ្មាន​ និងមិនមានអ្នកជំងឺសំរាកព្យាបាល​នៅពេទ្យទៀតទេ​ ។


ក្រុមគ្រូពេទ្យគឺជាទ័ពជួរមុខរបស់កម្ពុជា ដើម្បីប្រយុទ្ធជាមួយនឹងសង្គ្រាមកូវីដ ១៩ ។ ក្រុមគ្រូពេទ្យគឺជាអ្នកដែលមានការលះបង់ខ្ពស់បំផុត ដែលយកខ្លួនទៅកៀកជាមួយនឹងមេរោគដ៏កាចសាហាវ ខណៈគ្រប់គ្នាមានការខ្លាចរអា ប៉ុន្តែនេះជាភារកិច្ចដើម្បីអាយុជីវិតមនុស្សរាប់លាននាក់ ។ តើអ្នកទាំងអស់គ្នាមានពាក្យអ្វីចង់និយាយទៅកាន់ក្រុមគ្រូពេទ្យកម្ពុជាទេ?

Leave a Reply