ចូលរួមត្រេកអរផង! អ្នកនាង Kaka KH Australia សម្រាលបានកូនប្រុសមុខវិញឡើងខ្ចូតគួរអោយស្រលាញ់ណាស់

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាហ្វេសប៊ុកអ្នកនាង kaka ហើយ ដោយវីដេអូអ្នកនាងមានអ្នកទស្សនាច្រើនផងដែលយ៉ាងណា មិញ នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ KaKa Kh Australia ឬ​ កាកា ​អូស្ត្រាលី​ បានបង្ហោះរូបភាពដ៏សែនរីករាយជាច្រើនសន្លឹក ដោយប្រាប់ឲ្យដឹងថារូបគាត់បានសម្រាលកូនដោយជោគជ័យហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងក្តីរំភើបជំនួស និងបង្ហោះសារចូលរួមអបអរសាទរជាច្រើន។


កាកា ​អូស្ត្រាលី​ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “សូមណែនាំអោយស្គាល់សមាជិកថ្មីកូនប្រុសរបស់ពួកខ្ញុំទាំងពីរឈ្មោះខ្មែរ: ស៊ាន ចំរើន Full Name: Lukas Chamroeurn Sean កើតថ្ងៃទី/Date of Birth: 16/05/2020វេលា/Time: 10.49am គីឡូ/Weight: 4.105KG មិនបានកើតតាមធម្មជាតិដូចចិត្តចង់ទេ ប៉ុន្តែសប្បាយចិត្តពេលដែលឃើញមុខកូនប្រុស ហើយដឹងថាកូនមានសុខភាពល្អរឹងមាំ ឥឡូវបានឃើញមុខអាអូនទាំងអស់គ្នាហើយ អញ្ចឹងពេលនេះម៉ាក់ម៉ាក់សុំពេលសម្រាកយកកម្លាំងសិន ។

Leave a Reply