ក្តៅៗ៖ គិតត្រឹមថ្ងៃនេះប្រទេសកម្ពុជាអស់មានអ្នកជំងឺកូវីដ១៩ហើយ ដោយអ្នកជំងឺកូវីដ១៩ សល់ចុងក្រោយត្រូវបានព្យាបាលជាសះស្បើយ

យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ក្រោយលទ្ធផលតេស្តអវិជ្ជមាន០២ដង និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ។

គួរបញ្ជាក់ផងដែរ អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ចូនព្យាបាលនៅភ្នំពេញកាលពីថ្ងៃទី០៨ ខែឧសភា កន្លងទៅ។

Leave a Reply