ខឹងចិត្តខ្លួនឯងមែន ទៅសៀមរាបចង់សឹកផ្លូវ មិនដែលដឹងមានកន្លែងមួយស្អាតខ្លាំង មិនចាញ់នៅឈៀងម៉ៃ

«បឹងឈូក» គឺជាសហគមន៍ទេសចរណ៍ថ្មីមួយនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទេសចរ ។ នៅទីនោះមានខ្យល់អាកាសល្អបរិសុទ្ធបរិស្ថានស្រស់បំព្រង មានទឹកបឹង ព្រៃព្រឹក្សា ភ្នំហ៊ុមព័ទ្ធជុំវិញ ពិតជាស្រស់ស្អាតមែន ។ លោកអ្នកអាចទៅកម្សាន្ត ក្រោយពីសម្រាក់ការងារ បន្ធូរអារម្មណ៍ ដកដង្ហើមវែងៗជាមួយនឹងធម្មជាតិ ពិតជាអាចរំសាយអស់នូវរាល់ទុក្ខកង្វល់ ។


សហគមន៍ទេសចរណ៍ «បឹងឈូក» មានសង់កន្លែងសម្រាកលម្ហែកាយ និងញ៉ាំអាហារនៅលើទឹកបឹងយ៉ាងថ្លាឈ្វេង ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ សប្បាយៗជុំមិត្ភភក្ដិ គ្រួសារ បងប្អូន និងមនុស្សជាទីស្រឡាញ់ ។ ដូច្នេះកុំភ្លេចទៅលេងកម្សាន្តណា៎ថាស្រស់ស្រាយយ៉ាងណានោះ ៕

Leave a Reply