អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ថា អ្នក​សិល្បៈ​គ្រប់គ្នា ត្រូវតែ​ជា​គំរូ ដល់​ទំពាំង​ស្នង​ឫស្សី​ជំនាន់​ក្រោយ…

ភ្នំពេញ ៖ លោក​យ៉ែម សំអន បាន​លើក​ឡើង​នូវ​ទស្សនៈ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មក​បញ្ជាក់ថា អ្នកសិល្បៈ ត្រូវ​សាង​គ្រប់យ៉ាង ឲ្យ​ទៅជា​គំរូ សម្រាប់​សង្គមជាតិ​អ្នកសិល្បៈ​គ្រប់គ្នា​ត្រូវតែ​ជា​គំរូ ដល់​ទំពាំង​ស្នង​ឫស្សី​ជំនាន់​ក្រោយ។

លោក​លើកឡើង​នូវ​ទស្សនៈ​អប់រំ​អ្នកសិល្បៈ​បែបនេះ នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម និង​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក ដែល​រូបលោក​ថត​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​នោះ។

លោក​ បាន​លើកឡើង​នូវ​ទស្សនៈ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បែបនេះ​ថា «​អ្នក​សិល្បៈ ត្រូវ​សាង​គ្រប់យ៉ាង ឲ្យ​ទៅជា​គំរូ សម្រាប់​សង្គមជាតិ​ទោះ​ហត់នឿយ​ច្រើន​កម្រិត​ណា ក៏​ពួក​យើង​នៅតែ​ធ្វើ ដោយ​មិន​ទាមទារ​អ្វី​ឲ្យ​លើស ពី​អ្នកណា​ឡើយ​គ្រប់គ្នា​ឆ្ងល់​ទេ ចង់ដឹង​ទេ ថា​ពួកយើង​ជួប​រឿងរ៉ាវ​អ្វីខ្លះ នៅ​លើ​វិថី​សិល្បៈ រយៈពេល​ពួក​យើង​ធ្វើដំណើរ​នៅ​លើ​មាគ៌ា​នេះ​រយៈពេល​២៥​ឆ្នាំ​មកហើយ​នោះ​អ្នក​សិល្បៈ​គ្រប់គ្នា​ត្រូវតែ​ជា​គំរូ ដល់​ទំពាំង​ស្នង​ឫស្សី​ជំនាន់​ក្រោយ»។

ក្រោយពី​មានការ​បង្ហោះ​បែបនេះ ឃើញ​ថា អ្នក​សិល្បៈ​មួយ​ចំនួន បាន​បង្ហាញ​ការ​គាំទ្រ នូវ​ការ​លើកឡើង​របស់​លោក​នូវ​ទស្សនៈ​អប់រំ​មួយ​នេះ ហើយ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​ខ្លួនឯង ក៏​ធ្វើការ​សែរ ដោយ​សរសេរ​ថា «​ឈា ម​អ្នក​សិល្បៈ»៕

Leave a Reply