ចាន់ កែវនិមល បង្ហាញភាពផ្អែមល្ហែមនឹងស្វាមីតៀមយកកូនទី ២ វាយបំបែកពាក្យចចាមអារ៉ាមទាក់ទងប្តីគេ

ចុងក្រោយនេះគេសង្កេតឃើញមានព័ត៌មានចចាមអារ៉ាមរបស់ពិធីការិនី ចាន់ កែវនិមល ជាមួយនឹងលោក ជា វិបុល ក្រោយពីអ្នកទាំងពីរស្ងាត់ការចាប់ដៃគូជាមួយគ្នា ។ ហាក់មិនខ្វល់ខ្វាយពីរឿងទាំងនេះឡើយ ពេលនេះ ចាន់ កែវនិមល កំពុងត្រៀមខ្លួនយកសមាជិកថ្មីបន្ថែមភាពកក់ក្តៅនៅក្នុងគ្រួសារ ។

ស្របពេលការងារសិល្បៈមិនសូវមមាញឹកដោយសារកូវីដ ១៩ នោះពិធីការិនី ចាន់ កែវនិមល មានពេលវេលាច្រើនក្នុងការជួបជុំជាមួយស្វាមី និង គ្រួសារ ដោយកន្លងមកនាងធ្លាប់ត្អូញត្អែរថាមិនមានពេលសម្រាប់គ្នាសូម្បីតែការទទួលទានអាហារជុំគ្នា ។

ថ្មីៗនេះគេតែងឃើញពិធីការិនីរូបនេះបង្ហោះរូបភាពស្វីតស្វីតជាមួយស្វាមីនិង កូនស្រី ដែលស្របនឹងមានការបង្ហើបថា ចាន់ កែវនិមល កំពុងត្រៀមខ្លួនយកកូនទីពីរខណៈមិនទាន់សម្រេចនៅឡើយ ប៉ុន្តែពេលនេះដែរនាងកំពុងទៅពិភាក្សាជាមួយេវេជ្ជបណ្ឌិតអំពីរឿងនេះ ហើយពិធីការិនីរូបនេះបានប្រាប់មិត្តភក្តិថា យ៉ាងហោចណាស់ត្រៀមខ្លួនបីខែរក្សាសុខភាពសម្រាប់ពពោះ ។

បើទោះបីមានស្វាមី និង កូនទៅហើយ ចាន់ កែវនិមល នៅតែទទួលបានប្រជាប្រិយភាពខ្ពស់នៅក្នុងអាជីពជាពិធីការិនីនៅទូរទស្សន៍ហង្សមាស ដែលដៃគូស័ក្តិសមជាមួយអ្នកនាងគឺលោក ជា វិបុល តែក្រោយស្ងប់ស្ងាត់ការងាររួមគ្នា បែរជាលេចឮរឿងមិនល្អបែបនេះទៅវិញ ៕

Leave a Reply