រំភើបណាស់! លោកយាយអ្នកជំងឺកូវីដ ១៩ ម្នាក់នៅរុស្ស៊ី ជាសះស្បើយចេញពីពេទ្យចំថ្ងៃខួបកំណើត ១០០ ឆ្នាំ

ប្រជាជនក្នុងប្រទេសរុស្សីបាននាំគ្នាធ្វើការអបអរសាទរដល់លោកយាយអ្នកជំងឺកូវីដ ១៩ ម្នាក់ដែលបានជាសះស្បើយពេញលេញ និង ចេញពីមន្ទីរពេទ្យនៅក្នុងថ្ងៃគម្រប់ខួបរបស់ខ្លួនវ័យ ១០០ ឆ្នាំ ។ នៅក្នុងពេលចេញពីមន្ទីរពេទ្យនៅក្នុងទីក្រុង Moscow កាលពីថ្ងៃពុធទី ១៣ ខែឧសភា ឆ្នាំ ២០២០ នោះ ក្រុមគ្រូពេទ្យក៏បានទះដៃជូនបាច់ផ្កាកុលាបក្រហមមួយបាច់ធំដល់លោកយាយ Pelageya Poyarkova ជាមួយស្នាមញញឹមដ៏រំភើប សប្បាយរីករាយខណៈពេលគាត់អង្គុយនៅលើរទេះរុញ ។

វេជ្ជបណ្ឌិតបានឱ្យដឹងថា វាគឺជាសំណាងបំផុតសម្រាបគាត់ដែលបានមកដល់មន្ទីរពេទ្យមុនពេលអាការជំងឺមានលក្ខណៈធ្ងន់ធ្ងរ ក៏ដូចជាប្រព័ន្ធសសរសៃឈាមរបស់លោកយាយមានលក្ខណៈស្មុគស្មាញផងដែរ ដែលធ្វើឱ្យគាត់មិនសូវទ្រុឌទ្រោមខ្លាំង ។ នេះគឺជារឿងរ៉ាវដ៏ពិសេសបំផុតសម្រាប់ប្រទេសរុស្សី ខណៈពេលដែលអ្នកឆ្លងកូវីដ ១៩ មកទល់ពេលនេះមានចំនួនប្រមាណ ២៤ ម៉ឺននាក់ហើយ ៕

Leave a Reply