ព្រឺពេញខ្លួន! អ្នកភូមិមួយនៅបាត់ដំបង ជីកដីសុខៗប្រទះឃើញវត្ថុបុរាណជាច្រើន កប់ទុករាប់រយឆ្នាំ

ជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុត អ្នកភូមិមួយនៅខេត្តបាត់ដំបង ស្រុកបវេល បានជីកដី និងប្រទះឃើញវត្ថុបុរាណជាច្រើន នៅរក្សាបានរូបរាង និងទ្រង់ទ្រាយបានយ៉ាងល្អ គ្មានការខូចខាត ឬ បែកបាក់អ្វីឡើយ ។

បើតាមគណនីហ្វេសប៊ុក Bo Sok Chamroeun បានឱ្យដឹងថា អ្នកភូមិច្រាំងបាក់ នៅជិតស្រុកបវេល បានជីកដី និងប្រទះឃើញ ព្រខ័នរាជ ខ្យង ព្រះពុទ្ធរូប ក្រឡ ដែលវត្ថុទាំងនេះទំនងបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។

បន្ទាបពីរូបភាពទាំងនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាំឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងស្នើសុំឱ្យអ្នកដែលបានជីករកឃើញនោះរក្សាទុកឱ្យគង់វង្ស ដោយត្រូវទាក់ទងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយកទៅរក្សាទុកនៅឯសារៈមន្ទីរជាតិ ៕

Leave a Reply