មិនធម្មតា!​ តារាចម្រៀង​អ្នកនាងពេជ្រ សោភា ស្ងាត់ៗរៀបរាប់ពីគុណសម្បត្តិជាស្ត្រីមេម៉ាយថា

ភ្នំពេញ ​៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ ​តារាចម្រៀង​លំដាប់​ជួរ​មុខ​របស់​ផលិតកម្ម​ហង្ស​មាស​អ្នក ពេជ្រ សោភា ថ្មីៗ​នេះ ​បាន​បញ្ចេញ​រូប​ដ៏​ស្រស់ស្អាត​មួយ​សន្លឹក​ ដែល​ថត​នៅលើ​ឆ្នេរសមុទ្រ​មាន​ទេសភាព​យ៉ាង​ខៀវស្រងាត់​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​និង​លាន់មាត់​គ្រប់គ្នា​ថា​ពិតជា​ស្រសស្រាយ​ហើយ​ស្អាត​ខ្លាំង។ជាក់ស្តែង អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ​


បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នេះដែរ​ មិន​ត្រឹមតែ​ទាក់ភ្នែក​ព្រោះ​រូប​សម្ផស្ស​សាច់​ខ្ចី​អ្នកនាង ពេជ្រ សោភា ទេ​ គឺ​នាង​ក៏បាន​ព​ន្ល​យ​ពាក្យ​មួយ​ឃ្លា​បង្កប់ន័យ​គ្រា​ដែល​នាង​ធ្លាក់ខ្លួន​ជា​ស្រី​មេម៉ាយ​ទៀត។ដោយឡែក យោងតាម​ខ្លឹមសារ​ដែល​អ្នកនាង ពេជ្រ សោភា


សរសេរ​រៀបរាប់​នោះ​គឺ​នាង​លើកឡើង​ដូច្នេះ​ថា​ស្រស់ស្រាយ​ណាស់​ចាំ​COVID19 បាត់អស់​សិន ជីវិត​មេម៉ាយ​សប្បាយ​ចឹ​ង ព្រោះ​គ្មាន​អ្នក​ធ្វើអោយ​ពិបាកចិត្ត។យ៉ាងណាមិញ តាមរយៈ​សារ​បស់​អ្នកនាង ពេជ្រ សោភា នេះដែរ​បានធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​បង្ហាញ​ការគាំទ្រ​និង​លើកទឹកចិត្ត​នាង​ផងដែរ​៕​ប្រភព៖តារា

Leave a Reply