រកលុយបានជិតម៉ឺនដុល្លារ១ខែៗ តែនិមល មិនខ្ជះខ្ជាយ​លុយរឿងរបស់ថ្លៃៗ មើលតែវីដេអូនេះដឹងហើយ (មានវីដេអូ)

ភ្នំពេញ៖ អ្នកនាង កែវ ចាន់និមល ជាពិធីការិនិដ៏ឆ្នើមម្នាក់ នៅក្នុងចង្កោមសិល្បៈ បើប្រៀបធៀបនឹង ពិធីការិនីផ្សេងៗទៀត ដោយសារតែ សមត្ថភាព ថ្វីមាត់និយាយមានទឹកដម មានភាពថ្លៃថ្នូរ មានទំនួលខុសត្រូវខ្ពស់ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាង កាន់តែល្បី និងគេស្គាល់រឹតតែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

បើនិយាយពីចរិតលក្ខណៈ របស់តារាស្រីរូបនេះ គឺពិតជា គួរឲ្យគោរព និងស្រលាញ់រាប់អានយ៉ាងខ្លាំង ដោយអ្នកនាង មិនដែលចេះក្រអឺតក្រទម អោនលំទោនទៅកាន់ មនុស្សដែលមានវ័យចំណាស់ជាងខ្លួនផងដែរ ដែលញ៉ាំងឲ្យគេឯង ស្រលាញ់អ្នកនាង លើសដើម។​

ជាពិសេស សូម្បីតែការប្រើប្រាស់របស់របរ ក៏អ្នកនាង បានបង្ហាញឲ្យគ្រប់គ្នាបានឃើញថា អ្នកនាង មិនបានខ្ជះខ្ជាយលុយច្រើនសន្ធឹកសន្ធាប់ ទៅលើរឿងទាំងអស់នោះ បើទោះបីជា នាងអាចរកលុយបានជិត១ម៉ឺនដុល្លារ រាល់ខែក៏ដោយ។

ហើយកាលពីថ្មីៗនេះដែរ ក៏គេបានឃើញ អ្នកនាង បានចូលផ្សារទិញសម្លៀកបំពាក់ ធម្មតាៗ ជាមួយនឹងតម្លៃថោកសមរម្យ មិនតែប៉ុណ្ណោះ ពួកគេ ក៏បានសរសើរថា អ្នកនាង មិនឆ្មើងឆ្មៃនោះទេ រួសរាយគួរឲ្យស្រលាញ់ណាស់។

នេះអាចបង្ហាញឲ្យឃើញថា អ្នកនាង ចាន់ កែវនិមល ពិតជាប្រើប្រាស់ជីវិតសាមញ្ញ ធម្មតាៗ មិនចំណាយលុយច្រើនអត់ប្រយោជន៍ ទៅលើរបស់ក្រៅខ្លួន ដើម្បីទុកលុយ ធ្វើរឿងសំខាន់ ឬទុកចំណាយលើជីវភាពប្រចាំថ្ងៃ ល្អប្រសើរជាង៕


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply