ពិតជាស្អាតតែរូបមែន! ម្ចាស់ផ្ទះសំណាក់ហួសចិត្ត គាំងនិយាយមិនចេញ ពេលបើកបន្ទប់ស្រីស្អាតដែលជួលកន្លងមកគឺថាអន់ជាង

វៀតណាម៖ប្រភពព័ត៌មានវៀតណាមមួយបានឲ្យដឹងថា នារីដែលមានគណនីហ្វេសប៊ុកឈ្មោះ Như Ý បានមកជួលបន្ទប់ផ្ទះសំ ណាក់ខាងលើស្នាក់នៅ រយៈពេល ២ខែមកហើយ ហើយរហូតមកដល់ថ្ងៃម្សិលមិញនេះ ម្ចាស់ផ្ទះសំណាក់ក៏បានទំនាក់ទំនងទៅកាន់នារីខាងលើ តែទាក់ទងមិនបាន ទើបម្ចាស់ផ្ទះសំណាក់សម្រេចចិត្តបើកសោរបន្ទប់ ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែក្លិនស្អុយ ដោយសារតែសំរាមរាយពេញបន្ទប់តែម្ដង ។


កាលពីថ្ងៃម្សិលមិញនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេស វៀ តណាមជាច្រើនផ្ទុះការិះគន់ទៅលើនារីវ័យក្មេងរូបស្អាតម្នាក់ ដែលខ្ជិលច្រអូស និងកខ្វក់ខ្លាំងបំផុត សូម្បីតែកន្លែងដេក ក៏ស្ទើរតែដូចសំបុកសត្វទៅហើយ ។


ការរិះគន់នេះ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់ម្នាក់​ ថតរូបបន្ទប់ដេករបស់នារីខាងលើ បង្ហោះលើ បំ ណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា «ខ្ញុំសម្អាតបនុ្ទប់របស់នាង តាំងពីព្រឹក មកទល់ពេលនេះ…កម្លាំងដែលសន្សំត្រូវអស់ហើយ» គេមិនដឹងថា ម្ចាស់ផ្ទះសំណាក់នឹងចាត់ការជាមួយនារីរូបនោះយ៉ាងណាឡើយ គ្រាន់តែដឹងថា ការបង្ហោះនេះ គឺដោយសារតែហួសចិត្កខ្លាំងជាមួយភាពខ្ចិលច្រអូសរបស់នាងពេក ៕

Leave a Reply