ស្នេហាសាមញ្ញៗ Pancake និងគូស្នេហ៍ ដើរលេងតែតាមវាលស្រែ ក៏ពោរពេញដោយក្ដីសុខទៅហើយ

ថៃ៖ តារាសម្ដែងស្រីស្រស់ស្អាត នាង Pancake Khemnanit នៅតែជាតារាស្រីលំដាប់ជួរមុខ របស់ប្រទេសថៃ ព្រមទាំងមានការគាំទ្រ និងកោតសរសើរពីមហាជនជាច្រើន ជាមួយនឹងការលេងខ្លួនដ៏ទាន់សម័យ ប្លែកភ្នែក ជូនដល់អ្នកទស្សនាជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗជាច្រើន ថែមទាំងបានធ្វើការតាមដាន យ៉ាងកៀកកិត ពីជីវិតផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងគូស្នេហ៍ ដែលជាមន្រ្តីរាជការ ជាពិសេស មួយរយៈចុងក្រោយមកនេះ នាងក៏បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែមជាមួយនឹង គូស្នេហ៍របស់នាងជាច្រើន នៅលើបណ្ដាញសង្គម ឲ្យហ្វេនៗបានទស្សនា ផងដែរ។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ រឹតតែធ្វើឲ្យហ្វេនកាន់តែចាប់អារម្មណ៍ខ្លាំងឡើង ដោយនាង បានធ្វើដំណើរកម្សាន្ត ទៅកាន់ស្រុកស្រែចម្ការ ជាលក្ខណៈគ្រួសារ ក៏ប៉ុន្តែ នៅក្នុងនោះដែរ ក៏មានវត្តមាន គូស្នេហ៍ជាទីស្រលាញ់ ដែលបានទៅកម្សាន្តជាមួយគ្នា

ព្រមទាំងបាន បង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម និងរ៉ូមែនទិកយ៉ាងខ្លាំង ក្នុងបរិយាកាសធម្មជាតិ បែបស្រុកស្រែចម្ការ ប្រកបដោយភាពរីករាយ និងសុភមង្គលជាទីបំផុត ឲ្យហ្វេនៗឃើញហើយមានក្ដីសុខជំនួស៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply