រំភើបជំនួស! នេះជាអារម្មណ៍ពិត ពេជ្រ សូលីកា ក្រោយជិតសម្រាលកូនឆាប់ៗ (មានវីដេអូ)

ភ្នំពេញ៖ ត្រឹមជាមហាជន ប្រាកដជាចង់ដឹងចង់លឺ ជីវិតដ៏អស្ចារ្យ​របស់​ពួក​តារាល្បី​ៗ ហើយ​ក៏​ហាក់ដូចជា​ ចង់​ដឹង​ឱ្យ​បានលម្អិតបន្ដិច​ពី ​ជីវិត​ឯកជន​របស់​ពួក​គេ​ដែរ​ ប៉ុន្តែក៏មានតារាខ្លះ ក៏តែងតែបើកចំហរនៃ ជីវិតដ៏មានសុភមង្គលរបស់ពួកគេ។

ជាក់ស្តែង កាលពីយប់មិញ នៅក្នុង Page ហ្វេសប៊ុក របស់គូដណ្តឹង តារាចម្រៀង ពេជ្រ សូលីកា ដែលបានបង្ហោះ រយៈពេល ប៉ុន្មាននាទី ដែលបង្ហាញ អារម្មណ៍ ជិតក្លាយជា ឪពុកម្តាយរបស់គេ នាពេលឆាប់ៗនេះ។

ក្នុងនោះផងដែរ​ តារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាសម្នាក់នេះ ក៏បានបង្ហើបអារម្មណ៍ថា​ នាងពិតជាភ័យ នៅពេលជិតសម្រាល អ្វីដែលកាន់តែពិសេសនោះ ម្ចាស់បទ «តាមដាន» មួយរូបនេះ នឹងត្រៀមសម្រាលកូនដោយធម្មជាតិ។

យ៉ាងណាមិញ តារាចម្រៀង ពេជ្រ សូលីកា ជាមួយគូដណ្តឹង មិនទាន់បានបង្ហើបថា ពេលវេលាជាក់លាក់ គ្រប់ខែថ្ងៃណានោះទេ ដោយយើងមិនអាចដឹងមុនថា​អាច សម្រាលថ្ងៃណា​ ទោះបីជាយ៉ាងណាក៏ដោយ ប្រិយមិត្តអាច ​និងតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា កុំឲ្យខាតពេល ចង់ដឹងថា នាងនិយាយអ្វីខ្លះ៕ ​ប្រភព khmerload
សូមទស្សនាវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply