​ពេញវ័យ ១៦ ឆ្នាំ កូនស្រីតារាកំប្លែង ស្រីលាភ កាន់តែស្រស់ស្អាតជាងម្តាយ…

ក្រៅពីមានកូនស្រីភ្លោះជាមួយតារាកំប្លែង នាយក្រឹម តារាកំប្លែង ស្រីលាភ ក៏មានកូនស្រីច្បងដែលមានវ័យប្រមាណ ១៦ ឆ្នាំ ដែលទើបធ្វើខួបកំណើតកាលពីមួយរយៈមុនដែរ ។ អ្វីដែលចាប់អារម្មណ៍កាន់តែធំពេញរូបពេញរាងកូនស្រីរបស់តារាកំប្លែង ស្រីលាភ ក៏កាន់តែមានសម្រស់ស្អាតគួរឱ្យស្រឡាញ់ផងដែរ ។


កូនស្រីរបស់ ស្រីលាភ ឈ្មោះ ទីទី ក៏មាននិស្ស័យសិល្បៈមិនចាញ់ម្តាយនោះដែរ ដោយនាងបានលេចមុខនៅក្នុងការសម្តែងកំប្លែងនៅទូរទស្សន៍បាយ័ន រឿងភាគ និង បង្ហាញម៉ូដសម្លៀកបំពាក់ផងដែរ ។

ជារឿយៗ ស្រីលាភ តែងតែនាំកូនស្រីទៅជាមួយនៅពេលចូលរួមនៅក្នុងកម្មវិធីសិល្បៈនានា ជាមួយការសរសើរស្ទើរគ្រប់គ្នាថាកាន់តែធំកូនស្រីរបស់តារាកំប្លែង ស្រីលាភ កាន់តែស្អាត ។

មានការលើកឡើងថាទៅថ្ងៃក្រោយកូនស្រីរបស់តារាកំប្លែង ស្រីលាភ នឹងមានឈ្មោះបោះសំឡេងមិនចាញ់ម្តាយនោះទេ ព្រោះនាងមានទាំងរូបសម្បត្តិ និង ទេពកោសល្យសិល្បៈទៀតផង ៕

Leave a Reply