នោះថាមែនៗ ប្អូនស្រី សម្តេច ហ៊ុន សែន លោកជំទាវ ហ៊ុន សុីណាត ដាក់ចំៗទៅកាន់សមត្ថកិច្ច រឿង បាត់គ្រឿងរថយន្ត របស់បុរសម្នាក់…(មានវិដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីម្សិលមិញនេះមានបុរសម្នាក់ បានបង្ហោះសារដ៏ឈឺចាប់មួយ ដោយសារតែឡានម៉ាក​កាម៉េរី​បាឡែន​មួយ​គ្រឿងបានជួបគ្រោះ​ថ្នាក់​កាល​ពី​ឆ្នាំ​មុន ហើយក៏ឆ្លៀតពេលមកមើលរថយន្តរបស់ ស្រាប់តែជួបរឿងនឹងស្មានមិនដល់ រថយន្តត្រូវ​ដោះ​គ្រឿង​អស់​គ្មាន​សល់ នៅ​ត្រឹម​តែ​ម៉ាស៊ីន និង​តួ​រថយន្ត ក្រោយ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​កាល​ពី​ឆ្នាំ​មុន។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញការផុសរបស់បុរសខាងលើរួចបានធ្វើឲ្យលោកជំទាវ ហ៊ុន សុីណាត ដែលជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន ដោយលោកជំទាវបានបង្ហាញអារម្មណ៍របស់លោកជំទាវយ៉ាងដូច្នេះថា ៖ រឿងនេះវាជាទម្លាប់ទៅហើយ​​ ម្ចាស់ឡានមិនមានភស្តុតាងណាមួយដាក់បន្ទុកលើពួកចោរលួចសម្ភារ:ទាំងនោះបានឡើយ បើទោះជាត្រូវបានរក្សាទុកក្នុងកន្លែងសម្ថកិច្ចក៍ដោយចុះ​។

​ ដើម្បីកែប្រែទម្លាប់នេះអង្គភាពរបស់សមត្ថកិច្ចល្មមដល់ពេលដាក់ចេញវិធានការសមរម្យហើយ ប្រយោជន៍ជំនឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ​ផងទៅទានម្ចាស់៕ សូមទស្សនាវិដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply