នៅសុខៗ នាយ ពាក់មី ច្រៀងបទ “សាលាចាំស្នេហ៍” ថែមទាំងរំលឹករឿងមួយថា “អ្នកធ្លាប់ធ្វើការសំណង់រោងចក្រ នៅម្តុំលូរ5 បឹងក្រពើ​ និង6ជាន់​ ម៉ាជួផ្លូវវ៉េងស្រេង​ ទៅណាអស់ហើយ​ នៅចាំខ្ញុំអត់? ភ្លេចឬនៅ កាលច្រៀងខារ៉ាអូខេ​ 3បទ​ 500៛​ នឹកជំនាន់ហ្នឹងណាស់…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាតារាកំប្លែងដ៏ល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យមហាជនជាច្រើន សើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ មកទល់សព្វថ្ងៃនេះ។


បើទោះមិនសូវរវល់ ក្នុងកិច្ចការសិល្បៈក៏ដោយ ក៏នាយ ពាក់មី តែងតែ បង្ហាញសកម្មភាពផ្សេងៗ តាមរយៈហ្វេសប៊ុករបស់ខ្លួនជាហូរហែ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។

ជាក់ស្តែង នៅមុននេះបន្តិ​ច នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ នាយ ពាក់មី បានច្រៀងចម្រៀងមួយបទ លេងកម្សាន្ត ព្រមទាំងបានភ្ជាប់សារខ្លីមួយថា៖


“អ្នកធ្លាប់ធ្វេីការសំណង់រោងចក្រនៅម្តុំលូរ5បឹងក្រពេី​ និង6ជាន់​ ម៉ាជួផ្លូវវ៉េងស្រេង​ ទៅណាអស់ហេីយ​ នៅចាំខ្ញុំអត់? ភ្លេចឬនៅកាលច្រៀងខារ៉ាអូខេ​ 3បទ​ 500៛​ នឹកជំនាន់ហ្នឹងណាស់​ សុខសប្បាយទេបងប្អូន? បទ​ :​ សាលាចាំស្នេហ៍ 16ឆ្នាំមុន​ idol ខេមរ: សិរីមន្ត”។ តោះដើម្បីកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕


តោះដើម្បីកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា

Leave a Reply