ក្រសួងធនធានទឹកព្រមា នពីគ្រោះទឹកជំន ន់ ដោយសារការលុបបឹង និងមាត់ច្រាំងទន្លេ…ស៊ែរឲ្យលោកឧកញ៉ាមួយចំនួនឃើញផង កុំលោ ភល ន់ពេក!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម លោក លឹម គានហោ បានព្រមានអំពីគ្រោះមហន្តរាយទឹកជំនន់ ដែលនឹងអាចមានឡើង ដោយសារតែការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា។

ក្នុងលិខិតក្រសួងធនធានទឹក ចុះថ្ងៃ៨ ខែឧសភា លោក លឹម គានហោ ជំរុញឲ្យអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្ត ទាំងអស់ជួយទប់ស្កាត់ ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។ លោក បញ្ជាក់ថា ស្របពេលដែលសេដ្ឋកិច្ច រីកចម្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនសាងសង់ គួរឲ្យកត់សម្គាល់។

លោក រដ្ឋមន្ត្រី ព្រមានថា៖ « ផ្តើមចេញពីសកម្មភាព ខាងលើនេះ ក្រសួងធនធានទឹក និង ឧតុនិយមមានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហា ដែលអាចកើតឡើងដល់លទ្ធភាព នៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបាន រំលោភចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន »។

VOAមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងលោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញទេនៅថ្ងៃច័ន្ទនេះ។

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត ព្រះសីហនុប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា សាលាខេត្តបានទទួលលិខិត របស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ប៉ុន្តែចំពោះវិធានកា ថា នឹងធ្វើយ៉ាងណានោះ គឺអាស្រ័យលើការសម្រេចចិត្តរបស់ អភិបាលខេត្ត។ « ខ្ញុំអត់ទាន់ដឹង។ អាហ្នឹងគឺទាល់តែឯកសារចូលដល់អភិបាលខេត្តសិន…ព្រោះលិខិតនេះគ្រាន់តែ បានទទួល យើងបញ្ជូនទៅអភិបាលខេត្ត »។

នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត ដែលធ្លាប់ចេញផ្សាយ របាយការណ៍ នៃការលុបបឹងនៅភ្នំពេញ លោក សឿង សារ៉ន ប្រាប់VOA នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលទំនងជាដឹងការកើនឡើង នៃសកម្មភាពចាក់ដីលុបទីតាំងដែលអាចស្តុកទឹកភ្លៀង ឬ ផ្លូវទឹកនានា ដើម្បីបញ្ចៀសការជន់លិច ទើបមាន លិខិតពីក្រសួងធនធានទឹកបែបនេះ។

លោក បន្ថែមថា ក្រសួងធនធានទឹក គួរតែមានវិធានការសកម្មភាពជាក់លាក់ ដើម្បីបញ្ឈប់ឲ្យបានរាល់ទម្រង់នានា នៃ ការចាក់ដីលុបបឹងបួ ឬទីតាំងផ្លូវទឹកផ្សេងទៀត ។ លោកថា បើពុំមានវិធានការសកម្មភាពច្បាស់លាស់ទេនោះ សកម្មភាព នៃការចាក់ដីលុបបឹងអូរ ប្រឡាយព្រែក ឬក៏សមុទ្រ ផងនោះ នឹងបន្តកើតមានដដែល ។

« ក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងធនធានទឹកហ្នឹង លោក គួរតែមានយន្តការឲ្យបានច្បាស់លាស់ក្នុងការត្រួតពិនិត្យទាក់ទងនឹងការអនុវត្តរបស់មន្ត្រី ដែលពាក់ព័ន្ធជាពិសេសអភិបាលខេត្តរាជធានីហ្នឹង ដើម្បីមើលថា តើគាត់បន្តលុបទៀត ឬក៏យ៉ាងម៉េច ? ហើយបើសិន បើបន្តឲ្យមានការលុប ដោយគ្មានច្បាប់ តើគួរពួកគាត់ត្រូវប្រឈ មនៅមុ ខច្បា ប់អ្វីខ្លះជាធរមាន ដើម្បីទទួលខុសត្រូវទៅទង្វើរបស់គាត់ »។

មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ចង់ឃើញរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ លើការបញ្ឈប់មិនឲ្យមានតែម្តងនូវ ការចាក់ដីលុប បឹងជើងឯក និងបឹងទំពុន។« បឹងដូចជាបឹងជើងឯកមានទំហំធំ ខ្ញុំអត់ច្បាស់ទេ ដូចជារាប់ពាន់ហិកតា ដែរ។ វាមានតួនាទីសំខាន់ក្នុងការរំដោះទឹកស្អុយ ពីរាជធានីភ្នំពេញ។

អ៊ីចឹងបឹងទំពុន ឬក៏បឹងជើងឯកនេះ គួរតែយើង មិនគួរបន្តលុបទៀតទេ។ មិនគួរបន្តលុបទៀតទេ ព្រោះវាមានតួនាទីសំខាន់ណាស់ក្នុងការរំដោះទឹកស្អុយ ឬក៏ទឹកជំនន់ ទឹកភ្លៀងពីរាជធានីភ្នំពេញហ្នឹង»។

ចំណែក កញ្ញា ឡុង គន្ធា សកម្មជនការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិ មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវចាត់វិធានការប្រឆាំងនឹងអ្នកមានអំណាច ដែលពាក់ព័ន្ធ នឹងការលុបបឹង។​ « ធម្មតានៅមូលដ្ឋានគាត់ដឹងហើយថា នរណា ចាក់លុបបឹង[ មិន ]ដែលថា គាត់មិនដឹង។

អ៊ីចឹងគួរតែរាយការណ៍ និងធ្វើការឃ្លាំមើល ហើយអនុវត្តច្បាប់មិនថា អ្នក ហ្នឹងគឺជាអ្នកណា អ្នកធំប៉ុណ្ណា មានខ្នងបង្អែកប៉ុណ្ណាទេ ត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើគ្នា ជាមួយនឹងប្រជាពលរដ្ឋធម្មតាដែរ៕

Leave a Reply