ភ្លៀងមួយមេធំ បណ្ដាលឲ្យសង្កាត់ទឹកថ្លាមានការលិចលង់ផ្លូវត្រឹមក្បាលជង្គង់ ដែលជាហេតុធ្វើឲ្យ…

ភ្នំពេញ៖ ​ព្រឹក​ព្រលឹម​​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ភ្លៀងបានបង្អុលមួយមេធំនៅចំកណ្ដាលទីក្រុង ធ្វើឲ្យនៅតាមតំបន់ខណ្ឌមួយចំនួនមានការលិចលង់ផ្លូវយ៉ាងដំណំ ព្រោះតែ​ប្រព័ន្ធ​លូ​មាន​ការ​ស្ទះហូរមិនទាន់ ដែលជាហេតុធ្វើឲ្យមានការលិចលង់បែបនេះ។

ជាក់ស្ដែងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកំណាត់ផ្លូវលំមួយត្រូវបានទឹក​លិច​ត្រឹម​ជង្គង់​ ធ្វើឲ្យបងប្អូនមួយចំនួនមានការពិបាកក្នុងការធ្វើដំណើរ ព្រោះតែម៉ូតូរលត់ធ្វើឲ្យពួកគេត្រូវចុះបណ្ដើរ។ មិនត្រឹមតែក៏ឃើញមានសម្រាមអណ្ដែតពាសពេញដងផ្លូវផងដែរ ៕

Leave a Reply