សូមជ្រាបទូទាំងប្រទេស! ក្រសួងអប់រំ នឹងពិចារណាបើកដំណើរការសាលារៀនឡើងវិញ មុនថ្ងៃទី១ ខែវិច្ឆិកា

នៅក្នុងលិខិតគោរពជូនទៅកាន់សម្ដេច តេជោ​ ហ៊ុន សែន ស្ដីពីការសំណូមពរការបើកដំណើរការគ្រឹះស្ថានសិក្សាពីសំណាក់សមាគមគ្រឹះស្ថានសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមួយចំនួន នោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ច្បាស់ថា ៖ «ក្រសួងនឹងពិចារណាបន្ថែមទៀត លើការបើកសាលារៀនឡើងវិញ ឱ្យបានមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចូលបវេនសកាលឆ្នាំសិក្សាថ្មី»

នៅក្នុងសំណេររបស់រដ្ឋមន្ត្រីក្រសួងអប់រំ ផ្ញើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រីនោះ បន្តទៀតថា «ខ្ញុំយល់ឃើញថាយើងមិនគួរប្រថុយប្រថានខ្លាំងពេកឡើយ កំហុសមួយនៃប្រទេសសិង្ហបុរី គឺការបណ្ដោយឱ្យជំងឺនេះចូលសាលារៀន និងអន្តេវាសិកដ្ឋានកម្មករ ដែលធ្វើឱ្យសភាពការគ្រប់គ្រងលែងបាន ។ យើងគួររង់ចាំមើលសភាពការវិវត្តបន្តទៀត ហើយសម្រេចចិត្តបើកសាលារៀននៅចុងឆ្នាំ២០២០ ក៏មិនយឺកពេកដែរ»

Leave a Reply