ចេះតែឆ្ងល់! ឃើញផ្នូរខ្មោចនៅចំពាក់កណ្តាលបន្ទប់ទទួលភ្ញៀវក្នុងផ្ទះវិឡាមួយកន្លែង ដល់ដឹងការពិតចឹងសោះ

បរទេស៖ ប្រិយមិត្តប្រហែលជាមានការងឿងឆ្ងល់ខ្លាំងក្រោយពីឃើញ វីឡាដែលមានផ្នូរខ្មោចនៅចំពាក់កណ្តាលបន្ទប់ទទួលភ្ញៀវតែបើដឹងការពិតវិញទើបដឹងរន្ធត់ និងក្តុកក្តួលប៉ុណ្ណាដោយហេតុការណ៏នេះបានកើតឡើងនៅឯផ្ទះវីឡាដ៏ល្បីមួយឈ្មោះ «Tomb Villa ឬវីឡាបរទេស៖ ប្រិយមិត្តប្រហែលជាមានការងឿងឆ្ងល់ខ្លាំងក្រោយពីឃើញ វីឡាដែលមានផ្នូរខ្មោចនៅចំពាក់កណ្តាលបន្ទប់ទទួលភ្ញៀវតែបើដឹងការពិតវិញទើបដឹងរន្ធត់ និងក្តុកក្តួលប៉ុណ្ណាដោយហេតុការណ៏នេះបានកើតឡើងនៅឯផ្ទះវីឡាដ៏ល្បីមួយឈ្មោះ «Tomb Villa ឬវីឡា

ផ្នូរខ្មោច» ស្ថិតនៅក្នុងខេត្ត Bến Treប្រទេសវៀតណាម។ ជាក់ស្តែងនេះបើយោងតាមប្រភពបានឱ្យដឹងថា រឿងរ៉ាវទាំងអស់នេះចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦០ នៅពេលស្រ្តីម្នាក់ឈ្មោះ Dang Thi Nhan បានបង្កើតកូនស្រីម្នាក់ឈ្មោះ Tran Thi Kim Lien។ នាង Lien ធំឡើងនៅ


ក្នុងគ្រួសារកី្រក្រ ប៉ុន្តែនៅពេលអាយុ១៨ឆ្នាំ នាងក៏បានស្រលាញ់បុរសម្នាក់ដែលជាម្ចាស់ទូកនេសាទ ហើយបីឆ្នាំក្រោយមក ពួកគេក៏បានទៅរស់នៅឯសហរដ្ឋអាមេរិក។ គ្រានោះនាង Lien មានមុខរបរជាអ្នកធ្វើក្រចក ហើយក្រោយមកនាងក៏ចាប់ផ្តើមបើកហាងរកស៊ីផ្នែករចនាវិញម្តង ដែលជីវភាពរស់នៅ

របស់នាង ពិតជាល្អប្រសើរជាងមុន និងមានប្រាក់ផ្ញើឱ្យអ្នកផ្ទះរបស់នាងនៅឯប្រទេសវៀតណាមទៀតផង។ នៅដើមឆ្នាំ២០០០ ក្នុងអំឡុងពេលនាង Lien មកលេងស្រុកកំណើតក្នុងប្រទេសវៀតណាម នាងក៏បានប្រាប់ម្តាយនិងបងប្រុសបីនាក់នាងថា នាងគ្រោងនឹងត្រលប់មករស់នៅក្នុងប្រទេសវៀតណាមវិញក្នុងពេលបន្តិចទៀត។ ដូច្នេះនាងក៏

បានឱ្យប្រាក់ពួកគេដើម្បីសាងសង់ផ្ទះវីឡា ជំនួសផ្ទះចាស់ដែលពួកគេកំពុងរស់នៅសព្វថ្ងៃ។ ប៉ុន្តែក្នុងឆ្នាំ២០០៦ នៅពេលផ្ទះវីឡាសាងសង់រួច គ្រានោះនាង Lien ក៏បានត្រលប់មករស់នៅជួបជុំគ្រួសារវិញ ប៉ុន្តែនាងរស់នៅបានតែជាងពីរបីខែប៉ុណ្ណោះ។

ក្នុងឆ្នាំ២០០៧ មិនយូរប៉ុន្មាននាងក៏បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានរកឃើញថាមានជំងឺមហារីកថែមទៀត។ ដូច្នេះនាងក៏បានត្រលប់ទៅសហរដ្ឋអាមេរិកវិញដើម្បីព្យាបាលជំងឺ។ ខណៈពេលកំពុងព្យាបាលនៅក្នុងសហរដ្ឋអាមេរិក នាងក៏ដឹងថាស្ថានភាពជំងឺរបស់នាងពិតជាមិនអាចជាសះស្បាយបាននោះទេ ដូច្នេះនាងក៏បានសុំម្តាយនាងឱ្យបំពេញបំណងប្រាថ្នាចុងក្រោយរបស់នាង ដោយនៅពេលនាងស្លាប់ សូមកប់នាងនៅក្នុងផ្ទះនេះទៅចុះ ដើម្បីឱ្យនាងអាចរស់នៅបានជួបជុំគ្រួសារ។

នាង Lien ស្លាប់នៅក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៧ ហើយក្រុមគ្រួសារនាងក៏បានសម្រេចចិត្តនាំសាកសពរបស់នាងមកកាន់ប្រទេសវៀតណាម ដើម្បីកប់នៅក្នុងផ្ទះនេះ សម្រេចបំណងប្រាថ្នាចុងក្រោយរបស់

នាង។ អ្នកស្រី Dang Thi Nhan ក៏ធ្លាប់ប្រាប់អ្នកទស្សនាផ្សេងៗថា ផ្ទះវីឡានេះត្រូវបានសាងសង់ឡើងដោយប្រាក់កូនស្រីរបស់គាត់។ ដូច្នេះវាគឺជារឿងដ៏សមហេតុផលក្នុងការសម្រេចបំណងប្រាថ្នាចុងក្រោយរបស់នាង។ ដូច្នេះ អ្នកស្រី Dang Thi Nhan ក៏បានឱ្យជាងសាងសង់ផ្នូរមួយដាក់នៅក្នុងបន្ទប់ទទួលភ្ញៀវ រួចក៏បញ្ចុះសពកូនស្រីកប់នៅក្នុងផ្ទះយកតែម្តង។

រឿងរ៉ាវមួយនេះល្បីពេញតំបន់ Tan Thac ហើយមនុស្សម្នាក៏បានចូលរួមបុណ្យសពនាង Lien ផងដែរ។ ស្របពេលគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា មានខ្មោច និងរឿងចម្លែកកើតឡើងនៅក្នុងតំបន់ម្តុំនោះផងដែរ។ ប៉ុន្តែចំពោះក្រុមគ្រួសារនាង Lien វិញ បាននិងកំពុងតែរស់នៅក្នុងផ្ទះនេះអស់រយៈពេលជាង ១២ឆ្នាំមកហើយ។

យ៉ាងណាមិញក៏មានមនុស្សម្នា និងភ្ញៀវទេសចរជាច្រើនបានទៅលេង Tomb Villa ឬវីឡាផ្នូរខ្មោចនេះដែរ។ ដូច្នេះប្រសិនបើអ្នកមានឱកាសបានទៅលេងប្រទេសវៀតណាម អ្នកអាចសាកល្បងទៅទីនោះបាន ដែលមានចម្ងាយជាង ៥០០ម៉ែត្រពីស្ពាន Rạch Miễu ក្នុងតំបន់ Tan Thac៕

Leave a Reply