ព្រឺក្បាលខ្ញាកៗ! ក្នុងភូមិមួយត្រូវបានគេជឿថាមានអាប ខ្មោ ចឆក់យកជីវិតមនុស្ស ក្រោយពីមានកើតហេតុភេទចម្លែកៗ…អានហើយព្រឺរោមមិនឈប់

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋចំនួន ៣ភូមិ សរុបមាន ៣៧០គ្រួសារ ក្នុងភូម ៣, ៨ និង ១១ បានរួមគ្នាប្រារព្ធពិធី ចាប់ខ្មោ ច អា ប បន្ទាប់ពីមានហេតុភេទចម្លែៗ កើតមានក្នុងភូមិ ដូចជាមានមនុស្សស្លា ប់ជាបន្តបន្ទាប់ចំនួន ៤នាក់ និងសត្វពាហនៈ ងាប់ពេញភូមិជាដើម ។

ជាមួយគ្នានេះ ដោយសារប្រជាពលរដ្ឋមានជំនឿលើវិញ្ញាណ ខ្មោ ច ព្រាយ អា ប ធ្មប់ ក៏បានយល់ថា មាន អាបចំនួន ៣០ក្បាល កំពុងវិលវល់ ក្នុងភូមិ ស្រុក រង់ចាំឆក់យកជីវិតមនុស្ស ដូចនេះហើយទើបពួកគេបានប្រមូលលុយចំនួន ១២៤បាត (៣ដុល្លារ) ក្នុងមួយគ្រួសារ ដើម្បីប្រារព្ធពិធីចាប់អាបទាំងនោះ ដោយបាននិមន្តគ្រូចា ប់ខ្មោ ចល្បីៗមកពីស្រុក ឈៀ ងយឺន ខេត្តមហាសារខាម ព្រមទាំងនិមន្តព្រះសង្ឃមកពីខេត្តឡាក់សិន រួមទាំងកូនសិស្ស ២០ នាក់ ដើម្បីធ្វើពិធីនេះ ។

តាមសម្ដីលោកមេភូមិ ៨ បានឱ្យដឹងថា រឿងដែលកើតឡើងដែលមើលមិនឃើញនេះ ពិតជាគួរឱ្យខ្លាចខ្លាំងណាស់ វាបានកើតឡើងតាំងពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ ។

ដំបូងឡើយមានមនុស្ស ២នាក់នៅភូមិ ៣ និង ៨បានស្លា ប់នៅក្នុងសប្ដាហ៍តែមួយ និងសភាពសា កសពដូចគ្នាគឺមានឈា មហូរតាមមាត់ ច្រមុះ ហើយមិនតែប៉ុណ្ណោះ ថែមទាំងជនរងគ្រោះក្អកធ្លាក់ឈាមរហូតដល់ស្លា ប់តែម្ដង ទាំងខណៈដែលរាងកាយរបស់ពួកគេនៅរឹងមាំនៅឡើយ ។ក្រៅពីមនុស្សក៏មានសត្វចិញ្ចឹមដូចជា ឆ្កែ ឆ្មា មាន់ ទា គោ ក្របី ងាប់ព្រោងព្រាត ដោយមានឈា មហូរតាមមាត់ និងច្រមុះ ងា ប់ភ្លាមៗតែម្ដង ។

មេភូមិដដែលបានបន្តថា ដោយសារមានអាការៈចម្លែកដូចនេះ ទើបប្រជាពលរដ្ឋក្នុងភូមិ បាននាំគ្នាពិភាក្សាជាមួយចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិ ដើម្បីដោះស្រាយ ហើយក៏បានជឿថា មានខ្មោ ច អាប ពិតប្រាកដមែន ព្រោះរឿងនេះ បានកើតមានឡើងម្ដងរួចមកហើយ កាលពី ៥០ឆ្នាំមុន ។

ក្រោយមកទៀត ទើបប្រជាពលរដ្ឋបាននាំគ្នា ធ្វើពិធីចាប់អាបនេះឡើង ព្រោះនេះគឺជាដំណោះស្រាយមួយ ដែលអាចធ្វើឱ្យអ្នកភូមិទាំងនោះ សប្បាយចិត្តឡើងវិញ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ


ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply