រៀបការមិនប៉ុន្មានផង ពេលនេះ រិន សាវ៉េត ត្រៀមខ្លួនទទួលសមាជិកថ្មីជាកូនពូជបាត់

នៅតែប្រមាណជាប្រាំខែទៀតប៉ុណ្ណោះតារាចម្រៀង រិន សាវ៉េត នឹងបានទទួលសមាជិកថ្មីហើយ ខណៈបច្ចុប្បន្នភរិយារបស់លោកកំពុងពពោះកូនប្រុស ប៉ុន្ដែថ្មីៗនេះបែរជាមានការបង្ហើបថា តាមបំណងរបស់ រិន សាវ៉េត គឺលោកចង់បានកូនស្រី ហើយលទ្ធផលចេញបែបមកកូនប្រុសក៏មិនជាអ្វីដែរ ព្រោះសុទ្ធតែជាកូនដូចគ្នា ។


មិនបង្អង់យូរគ្រាន់តែរៀបការមិនបានប៉ុន្មានផងភរិយារបស់លោក រិន សាវ៉េត ឃ្លានម្ជូរភ្លាម ជាហេតុធ្វើឱ្យ រិន សាវ៉េត បាននិយាយបែបលេងសើចថាលោកមានទៅអន់ឯណា ។ ពេលនេះដែរភរិយារបស់លោកដែលជាអណិកជនរស់នៅប្រទេសបារាំងនោះកំពុងមានគភ៌បួនខែហើយ ។ មិត្តភក្តិជាច្រើនរបស់លោក រិន សាវ៉េត បានលើកឡងថា មិនមែនលំៗទេ សាវ៉េត មានបំណងចង់បានកូនដល់ទៅបួនឯណោះ ។


ថ្វីដ្បិតភរិយាជាអ្នករស់នៅក្រៅប្រទេសក៏ពិតមែនតែ រិន សាវ៉េត មិនមានបំណងចង់ទៅរស់នៅឯនាយសមុទ្រឡើយ ដោយឡែកភរិយារបស់លោកក៏មិនមានការទើសទាល់អ្វីដែរ ។ ក្នុងនោះក៏មានការលើកឡើង ថាពេលនេះ រិន សាវ៉េត លែងកម្សត់ដូចមុនហើយក្រោយពីលោកបានរៀបការភរិយាទីពីរ ៕

Leave a Reply